ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ទ្រង់យាងចុះចែកព្រះរាជអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹក
ជំនន់ប្រមាណជា ៥០០គ្រួសារ មកពីឃុំចំនួន២ គឺឃុំកំពង់ត្រឡាច
និងឃុំអំពិលទឹក នៃស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ប្រទានព្រះរាជអំណោយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣
ខែតុលា ឆ្នាំ២០១៣។
អាជ្ញាធរភូមិមួយចំនួនបញ្ជាក់ថា
ប្រជាពលរដ្ឋដែលបាន មកទទួលព្រះរាជអំណោយនៅព្រឹកថ្ងៃទី១៣ ខែតុលា
មានទឹកចិត្តសប្បាយរីករាយ។ ដោយឡែកប្រជាពលរដ្ឋរងគ្រោះមួយចំនួនទៀត
ដែលមិនបានមកទទួលព្រះរាជអំណោយរបស់ព្រះមហាក្សត្រនៅពេលនេះ
នឹងកើតទុក្ខមិនសុខចិត្ត ហើយបានស្ដីបន្ទោសអាជ្ញាធរភូមិ។
មេភូមិឪម៉ាល់ ឃុំអំពិលទឹក លោក ឈឹម សំអឿន
មានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែតុលា ថា
លោកបានបើកទូកដឹកប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងភូមិ
ចំនួន ១៥គ្រួសារ ក្នុងចំណោមជាង ២០គ្រួសារ
មកបើកអំណោយពីព្រះមហាក្សត្រ។
លោក ឈឹម សំអឿន៖ «ក្រៅពីហ្នឹងវាលិចដែរ ប៉ុន្តែគេឲ្យតែ១៥
អ៊ីចឹងយើងបានតែ ១៥ ឲ្យគាត់ខ្វះ ១០ទៀត។ បើតាមពិតមិនមែនខ្វះ
១០ទេ វាខ្វះដែរ បន្តគ្នា
ប៉ុន្តែក្នុងហ្នឹងយើងមើលអាណាដែលពិបាកជាងគេយើងឲ្យទៅគាត់»។
ចំណែកមេភូមិខ្លាគ្រហឹម លោក ជា ហុំ បញ្ជាក់ថា
នៅក្នុងភូមិរបស់លោកមានប្រជាពលរដ្ឋសរុប ៣២៧គ្រួសារ ក្នុងនោះមាន
៣០គ្រួសារ បានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់
ក៏ប៉ុន្តែគ្រួសារដែលបានមកទទួលព្រះរាជអំណោយនៅថ្ងៃនេះមានចំនួន
១៧គ្រួសារ។
លោកបន្តថា ក្រោយពីការចែកអំណោយម្ដងៗ ប្រជាពលរដ្ឋតែងតែរិះគន់ ឬស្ដីបន្ទោសដាក់អាជ្ញាធរ៖ «អ្នក
ដែលលិចទឹកនេះ លិចមុនរាយការណ៍មកមុន អានេះលើកទីមួយហើយ
តាំងពីលិចមក។
មានការត្រេកអរចំពោះបងប្អូនយើងដែលមានបញ្ហាការលំបាកបានសម្ដេច
យកអំណោយមកឲ្យនេះ ត្រេកអរពិសេសហើយ»។
ទាក់ទងនឹងបញ្ហានេះអភិបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល ចាន់ថូ
ថ្លែងថា នៅស្រុកកំពង់ត្រឡាច មានឃុំចំនួន២
ដែលមានផលប៉ះពាល់ពីគ្រោះទឹកជំនន់
ហើយចំនួនគ្រួសារដែលបានមកទទួលព្រះរាជអំណោយរបស់ព្រះមហាក្សត្រ
គឺអាជ្ញាធរកំណត់យកតែគ្រួសារណាដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ៖ «ការ
ចែកនេះភាគច្រើនគឺខាងរដ្ឋអំណាច អាជ្ញាធរ
លោកមើលទៅលើអ្នកដែលជាក់ស្ដែង និយាយរួមទៅគឺថា អ្នកដែលគាត់អត់
គាត់ក្រីក្រ ព្រោះនៅក្នុងចំណោមលិចទឹកទាំងអស់វាលិចដូចគ្នា
ប៉ុន្តែគ្រាន់ថា ប្រជាពលរដ្ឋមានអ្នកមានអ្នកក្រ»។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់បានយាងតាមព្រះទីន័ងនាវា មកដល់ភូមិសំរឹទ្ធិជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី១៣ ខែតុលា ដើម្បីចែកព្រះរាជអំណោយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះ ទឹកជំនន់ ហើយនៅក្នុងអំឡុងពេលនៃព្រះរាជពិធីចែកអំណោយនោះ ក៏មានភ្លៀងធ្លាក់មួយមេផងដែរ។
ព្រះរាជអំណោយដែលព្រះមហាក្សត្រ ទ្រង់យាងចុះចែកនោះក្នុងមួយគ្រួសារបានទទួលរួមមាន អង្ករ ៥០គីឡូក្រាម កៅស៊ូតង់ ១ មុង ១ ភួយ ១ ក្រមា ១ សារុង ១ អាវយឺត ១ មី ១កេស ត្រីខ ១០កំប៉ុង និងថវិកាចំនួន ១០ម៉ឺនរៀល។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ចឌឿន និងទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ដើម្បីសុំការអត្ថាធិប្បាយជុំវិញស្ថានភាពទឹកជំនន់ និងផលប៉ះពាល់របស់ប្រជាពលរដ្ឋបានទេ នៅល្ងាចថ្ងៃទី១៣ ខែតុលា៕
2 comments:
www0528
coach outlet
coach outlet canada
ugg outlet
camel shoes
canada goose outlet
michael kors
coach outlet online
canada goose outlet
nike trainers
mulberry bags
useful referencehave a peek at this web-site navigate hereclick over here my review herelook at here now
Post a Comment