បុរសជាប្តីវាយប្រពន្ធ ព្រោះតែខឹងមិនហៅថា “លោក”



អាម៉េរិក : សារព័ត៌មានបរទេសនានា បានចុះផ្សាយឲ្យដឹងថា បុរសម្នាក់រស់នៅ ក្នុងរដ្ឋ Pennsylvania ត្រូវបានចាប់ខ្លួន ដោយរងការចោទ ពីបទប្រើអំពើហិង្សាលើប្រពន្ធ ព្រោះតែនាងបដិសេធមិនហៅខ្លួនថា “លោក”។

បុរសជាប្តីឈ្មោះ Dan Kirby Kopp អាយុ៤៥ឆ្នាំ បានវាយប្រពន្ធ ដោយគិតថា នាងមិនគោរពខ្លួន នៅចំពោះមុខកូនៗ ហើយ គេត្រូវបានប៉ូលីសចាប់ និងត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ ដោយអនុវត្តទោសក្នុងគុក ១ឆ្នាំប៉ុណ្ណោះ ព្រមទាំង ផាកពិន័យ ៥០០ដុល្លារ និងហាមមិនឲ្យមានការទាក់ទងជាមួយប្រពន្ធឡើយ ។

តាមរយៈភស្តុតាង នៃការចាប់ខ្លួនត្រូវបានស្ត្រីជាប្រពន្ធ បានថតរូបភាព ដែលប្តីវាយ ដោយកាមេរ៉ាទូរស័ព្ទ របស់នាង៕

ផ្តល់សិទ្ទិដោយ៖ looking today.com
Share this article :
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger