នៅគ្រាដែលអ្នករងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទន្លេនានា កំពុងដង្ហោយរកស្បៀងជួយបន្ទាន់ ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ រស់នៅភូមិចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ដែលពុំបានជួបប្រទះគ្រោះទឹកជំនន់ ក៏កំពុងត្រូវការស្បៀងសង្គ្រោះបន្ទាន់ដែរ។ តើមូលហេតុអ្វីដែលនាំឲ្យអ្នកទាំងនោះខ្វះស្បៀង?
នៅ។ ពួកគេជាគ្រួសារពិការទាំង ២នាក់ប្ដីប្រពន្ធ និងមានកូនស្រីម្នាក់ ដែលទំនងខ្វះអាហារូបត្ថម្ភ។
ស្ត្រីពិការដៃស្តាំ ប្រើដៃឆ្វេងពកូនស្រី ឲ្យដឹងថា គាត់ឈ្មោះ សង មិត្ត អាយុ ២៨ឆ្នាំ។ គាត់គ្មានដីកសិកម្មសម្រាប់ដាំដំណាំ និងធ្វើស្រែទេ។ ចំណែកប្ដីក៏មិនសូវមានសតិល្អដែរ ប៉ុន្តែមានកម្លាំងរែកដីយកកម្រៃឈ្នួលចិញ្ចឹមគ្រួសារ។ ក្រុមគ្រួសារគាត់គ្មានលទ្ធភាពចេញទៅរកការងារធ្វើនៅក្រៅភូមិបាន ទេ ទើបគាត់គ្មានចំណូលក្រៅពីដើរស៊ីឈ្នួលធ្វើស្រែឲ្យគេនៅរដូវ វស្សា។ ឥឡូវ របរស៊ីឈ្នួលធ្វើស្រែចប់ហើយ គាត់គ្មានចំណូលឡើយ។ សព្វថ្ងៃ គាត់ពឹងអាស្រ័យលើអាហារដែលអ្នកភូមិផ្តល់អោយ៖ «គឺប្ដីខ្ញុំដើររែកដីតឹកៗ ដល់រកបាន យកមកអារដើមដូងហ្នឹង អារយកមកធ្វើផ្ទះនៅ»។
ស្ត្រីដដែលបន្តថា កូនស្រីគាត់អាយុជាង ១ឆ្នាំ ប៉ុន្តែបាក់ទឹកដោះដោយសារគាត់គ្មានអាហារហូបគ្រប់គ្រាន់។ បច្ចុប្បន្ន អ្នកភូមិជួយផ្តល់ទឹកដោះគោឲ្យកូនស្រីនោះបៅ និងជួយឲ្យអង្ករមកឲ្យក្រុមគ្រួសារគាត់បានហូបខ្លះ។ ស្ត្រីនោះបន្តថា កន្លងមកគាត់បានទទួលការឧបត្ថម្ភពីរដ្ឋាភិបាល។ គាត់សុំតំណាងរាស្ត្រដែលជាប់ឆ្នោត ដែលគាត់ទាំង ២នាក់ប្ដីប្រពន្ធបានបោះឆ្នោតឲ្យរាល់ដងនោះ ជួយដោះស្រាយការលំបាករបស់គ្រួសារពិការនេះផង។ សព្វថ្ងៃ ក្រុមគ្រួសារគាត់មានតែអាជ្ញាធរភូមិ និងញាតិជិតខាង ជួយឲ្យគាត់បានរស់នៅ និងឲ្យខ្ចីប្រាក់ពេលមានអាសន្នម្តងម្កាល៖ «ដាំវាមិនបានហូប ហើយអត់បានដាំផង មកដៃខ្ញុំវាពិការ ដៃនោះធ្វើអីវាមិនកើត»។
បុរសពិការទំនងសរសៃទាញក្បាល និងមាត់បានប្រាប់ថា គាត់ឈ្មោះ សុង អាយុ ៣៤ឆ្នាំ ជាស្វាមី និងជាឪពុកទារិកា។ លោកថា គាត់គ្មានផ្ទះនៅសមរម្យទេ ព្រោះគ្មានមុខរបរ។ ក្នុងរដូវប្រាំង គាត់ដើរស៊ីឈ្នួលរែកដី រដូវស្ទូងស៊ីឈ្នួលដកស្ទូង។ ក្រោយពីសល់ប្រាក់ខ្លះពីដើរស៊ីឈ្នួលធ្វើស្រែ គាត់បានជួលគេឲ្យអារដើមដូងបម្រុងធ្វើរនូតផ្ទះ ឯស្លឹកដូងយកធ្វើជញ្ជាំង ហើយញាតិជិតខាងឲ្យស័ង្កសីប្រក់ដំបូល។ ចំណែកដីគាត់សង់រោង គឺម្តាយក្មេកចែកឲ្យនៅបណ្ដោះអាសន្ន៖ «ខ្ញុំ ថាឲ្យគាត់ឈ្នះឆ្នោតទៅ ឲ្យគាត់មកមើលពីខ្ញុំសិន តើជីវភាពខ្ញុំយ៉ាងម៉េចវិញ? កុំឲ្យពិបាកវេទនាអី។ ផ្ទះខ្ញុំអត់មានអីទេ ដើរសុំគេអារដើមដូងប៉ុណ្ណឹង ដើរសុំតែពីគេ សុំលុយគេបានមកអារបន្តិច។ ឥឡូវអត់មានរនាប អត់មានអីគ្រប់មុខ»។
ចេញពីផ្ទះនេះ ចូលទៅជ្រៅបន្តិច ក្នុងភូមិចំប៉ី បុរសម្នាក់ពិការជើងឆ្វេង កំពុងលើកភរិយាដែលទន់ដៃជើង ឲ្យអង្គុយនៅក្រោមសំយាបស្លឹកត្នោត ដែលតពីផ្ទះស្លឹក។ លោកប្រាប់ថា ឈ្មោះ ខៀវ រឿន អាយុ ៥៩ឆ្នាំ ឯភរិយាឈ្មោះ អៀង ភាព អាយុ ៤៨ឆ្នាំ។ គាត់ជាអតីតយោធានៅកងពលលេខ៨៨១។ គាត់ពិការជើងម្ខាង ព្រោះដើរជាន់មីនក្នុងពេល អ៊ុនតាក់ (UNTAC) មករៀបចំការបោះឆ្នោតដំបូងនៅកម្ពុជា។
គាត់មានកូនម្នាក់ បែកមានគ្រួសារ ហើយបាត់ដំណឹងនៅគ្រាដែលភរិយាគាត់ពិការទន់ដៃជើង (ជំងឺស្ត្រូក)។ លោកបន្តថា ម៉ោងជិត ៣រសៀលទៅហើយ គាត់មិនទាន់ដាំបាយឲ្យភរិយាទទួលទានទេ។ លោកថា ពីមុនភរិយាគាត់មានកាយសម្បទាមាំទាំ។ ក្រោយកើតជំងឺទន់ដៃជើង គ្រួសារគាត់កាន់តែមានជីវភាពដុនដាប។ នៅរដូវវស្សា គាត់ដើរដាក់ទ្រូក្បែរផ្ទះយកត្រីលក់ទិញអង្ករ។ រដូវប្រាំងវិញ គាត់មិនអាចចេញរកស៊ីក្រៅផ្ទះបានទេ ព្រោះគ្មានអ្នកថែទាំភរិយា ដែលបត់ដៃជើងមិនដឹងខ្លួន៖ «៤ឆ្នាំហើយ តាំងពីស្រែភ្លឺអី ដើរធ្វើការធ្ងន់ៗអី ធ្វើអត់បានសោះ បើធ្វើគឺថាចេះតែឈឺហត់អ៊ីចឹង។
សព្វថ្ងៃ រស់នៅដោយសារបងប្អូនគេមើលឃើញ ជិតខាងគេអាណិតអាសូរ គេចេះតែឲ្យហូប។ ក្រៅពីអ្នកភូមិជួយឧបត្ថម្ភ អត់មានរកអីសោះ ព្រោះឈឺទាំង២នាក់ គឺពឹងតែលើបងប្អូនគេឲ្យខ្លះ ហើយធ្វើបានតិចៗ ដូចជាការងារនៅផ្ទះ ធ្វើទ្រូ បើមានឈើធ្វើគ្រែអីទៅ បើក្រៅពីនោះ រកស៊ីឡើងខ្ពស់ទាបអី ធ្វើផ្ទះធ្វើសម្បែងធ្វើសំណង់អី ទៅអត់រួចដូចពីមុនទេ ព្រោះពីមុនខ្ញុំជាងផ្ទះដែរ តែដល់ធ្លាក់ខ្លួនឈឺទៅវា ធ្វើការធ្ងន់មិនបាន ហើយគោពពែអីពីមុនមានដែរ ប៉ុន្តែដល់ឈឺទាំងអស់គ្នាទៅ លក់ស៊ីលក់ចាយអស់ទៅ»។
អាជ្ញាធរភូមិ និងប្រជាពលរដ្ឋភូមិចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត អះអាងថា កង្វះដីកសិកម្ម និងកង្វះកម្លាំងពលកម្ម បានជំរុញឲ្យអ្នករស់នៅក្នុងភូមិនេះ ២៥គ្រួសារ ទីទ័លក្រខ្លាំង គ្មានអាហារហូបប្រចាំថ្ងៃ និង ៤៦គ្រួសារផ្សេងទៀត អាចរកបាន ១ថ្ងៃ សម្រាប់រស់ ១ថ្ងៃ។
មេភូមិចំប៉ី លោក កុល ចន្ថា ឲ្យដឹងថា ក្នុងភូមិនោះមានពលរដ្ឋរស់នៅ ២៦៨គ្រួសារ។ ឯដីកសិកម្មមាន ១៩៩៣ហិកតារ។ គ្រួសារទីទ័លក្រខ្លាំង ភាគច្រើនអ្នកមិនមានកម្លាំងពលកម្មអាចចេញទៅធ្វើការក្រៅភូមិបាន។ ចំណែកអ្នកចំណាកស្រុក គឺមានច្រើន ព្រោះក្នុងភូមិនេះ បើគិតពីដីកសិកម្មជាដីទួល គ្មានជីជាតិ និងគ្មានប្រភពទឹកក្នុងការដាំដំណាំរួមផ្សំបន្ថែមទៅលើការធ្វើ ស្រែ៖ «បញ្ហាការងារនេះដែលថាដីមានតែ ២០អារ មានតែម៉ែហើយនិងឪ ដល់មានកូន ៥ ទៅ ៦នាក់ទៅ គ្មានអីស៊ី ឬមានបញ្ហាអីមួយទៅវាអាចលក់ដីហ្នឹងខ្លះ ហើយពឹងលើតែដីហ្នឹង វាហូបអត់គ្រប់ទេ»។
មេភូមិចំប៉ី បាននាំអ្នកយកព័ត៌មាន បង្ហាញពីស្ថានភាពអ្នករស់នៅផ្សេងទៀត។
ស្ត្រីមេម៉ាយនៅក្នុងផ្ទះធ្លុះធ្លាយ ប្រាប់ថា ឈ្មោះ ផាន់ មុំ អាយុ ៤៨ឆ្នាំ។ ប្ដីគាត់ទើបស្លាប់ បន្សល់កូនប្រុសម្នាក់អាយុ ១៣ឆ្នាំ កំពុងតែរៀនថ្នាក់ទី៥។ ស្ត្រីដដែលបន្តថា គាត់មានដីភូមិ និងដីស្រែតូចមួយ។ គាត់ក៏បានចិញ្ចឹមសត្វមាន់ទា តែគាត់ចិញ្ចឹមសត្វមិនកប ព្រោះសត្វចេះតែងាប់។
បច្ចុប្បន្ន គាត់បានចំណូលពីលក់ផ្លែដូង និងដើរស៊ីឈ្នួលលាងចាន និងបោកគក់ខោអាវឲ្យគេ។
ចំណូលពីការដើរស៊ីឈ្នួលនោះ គាត់ឲ្យកូនទៅរៀន និងទិញអាហារហូប។ គាត់ធ្លាប់បានជំនួយពីរដ្ឋាភិបាលម្តងនៅពេលខ្យល់ព្យុះបោកផ្ទះ គាត់ឲ្យរលំ៖ «គក់ខោអាវគក់ម្តងអាណាតិចអ៊ីចឹង គេឲ្យ ៥ពាន់ ៦ពាន់ បើច្រើនគេឲ្យ ១ម៉ឺនអ៊ីចឹងទៅ ចេះតែដើរគក់តាមផ្ទះគេតែអ៊ីចឹងដែលគេហៅ»។
នៅមិនឆ្ងាយពីនោះ ផ្ទះស្ត្រី កែវ ជន ធ្វើអំពីឈើប្រក់ស័ង្កសីសង់ខ្ពស់ពីដី។ ស្ត្រីរូបនោះ ឲ្យដឹងថា គាត់មានប្ដីក៏ដូចជាអត់ប្ដី ព្រោះប្ដីគាត់ដើរតែផឹកស្រវឹងរាល់ថ្ងៃ។ អ្នករកចំណូលចិញ្ចឹមគ្រួសារ គឺរូបគាត់ម្នាក់ឯង។ គាត់បានបញ្ជូនកូនៗចូលរៀនគ្រប់គ្នា ខ្លះចប់ទី១២ ខ្លះកំពុងរៀន។ ស្ត្រីរូបនោះបន្តថា ដើម្បីឲ្យកូនរៀនដល់មហាវិទ្យាល័យ គាត់បានលក់ដីកសិកម្មស្ទើរអស់ ព្រោះតែប្រាក់ចំណូលពីការលក់ស្រូវលក់គោ មិនអាចសមាមាត្រនឹងតម្លៃទំនិញ ម្ហូបអាហារនៅក្នុងទីផ្សារ។
គាត់សុំឲ្យរដ្ឋាភិបាលអាណត្តិថ្មីជួយកូនស្រីគាត់ទទួលបាន អាហារូបករណ៍ ចូលរៀនមហាវិទ្យាល័យ មិនបង់ប្រាក់ និងសូមឲ្យរដ្ឋាភិបាលគ្រប់គ្រងតម្លៃទំនិញឲ្យមានតុល្យភាពនឹងជីវភាព ប្រជាពលរដ្ឋ នៅតាមជនបទដែលរកចំណូលស្ទើរមិនបានប្រចាំថ្ងៃ៖ «កាល មុនមានជីវភាពគ្រាន់បើដែរ មានគ្រប់មុខរបស់ខ្ញុំដែរហ្នឹង។ ដល់ពេលកូនខ្ញុំរៀនយូរៗ ហើយប្ដីមិនសូវជួយរកលុយរកអី ចេះតែផឹកចេះតែអ៊ីចឹងអស់រលីងទៅ។ លក់ខ្ញុំចេះតែលក់ឲ្យកូនចាយរៀនអ៊ីចឹងទៅ។ ឥឡូវ កូនខ្ញុំរៀនដល់ ស្រីប្រឡងបាក់ឌុបជាប់ហើយ ហើយស្រីមួយទៀតទើបទៅរៀនថ្នាក់ទី៩ ហើយមួយបងនោះ រៀនតែងការអ៊ីចឹងទៅ។ ខ្ញុំឲ្យរៀនទាំងអស់អ៊ីចឹង ខ្ញុំក្រគ្មានអីទេ គ្មានបងប្អូនណាជួយខ្ញុំទេ គឺអត់ទេ»។
នៅគ្រាដែលប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា កំពុងតែខ្វះដីដាំដុះ រដ្ឋាភិបាលអាណត្តិមុនៗបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ច្រើនរយក្រុមហ៊ុន។ ក្នុង១ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចយ៉ាងតិចជិត ១ម៉ឺនហិកតារ៕
1. h101113ob.mp3
_________________________ប្រភពព័ត៌មានពី៖ RFA
3 comments:
www0528
coach outlet
coach outlet canada
ugg outlet
camel shoes
canada goose outlet
michael kors
coach outlet online
canada goose outlet
nike trainers
mulberry bags
yeezy shoes
off white
yeezy 350 v2
curry shoes
hermes birkin
adidas yeezy
kd13
100% real jordans for cheap
balenciaga speed
supreme clothing
replica bags paypal accepted replica bags hermes replica bags india
Post a Comment