គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ក្រុង​ប៉ោយប៉ែត​ ស្លាប់​ប្តី ប្រពន្ធ​មាន​ផ្ទៃពោះ​


មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​នៅលើ​ ដងផ្លូវ​ជាតិ​លេខ​៥ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៣​នេះ បណ្តាល​ឲ្យ​ប្តី​និង​ប្រពន្ធ​មាន​ផ្ទៃពោះ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ ​កន្លែងកើតហេតុ ព្រមទាំង​កូនស្រី​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ធ្ង​រ ។​ ​



សាក្សី​បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ គឺ​បណ្តាលមកពី​ជនរងគ្រោះ​ជិះ​ម៉ូតូ​បុក​ជាមួយនឹង​រថយន្ត​កុងតឺន័រ​ក្នុង​ ដំណើរ​ស្រប​ទិស​គ្នា ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ឈ្មោះ ឈូក សុខ​ហ៊ីង អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ បារាំង អាយុ​២៥​ឆ្នាំ មាន​ផ្ទៃពោះ​ប្រមាណ​ជាង​៣​ខែ ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម ព្រមទាំង​កូនស្រី​តូចៗ​ចំនួន​២​នាក់​ទៀត​រងរបួស​ធ្ងន់​ធ្ង​រ ត្រូវបាន​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ។ រីឯ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល ។​
ក្រោយពេល​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​និង​ធ្វើ​ កំណត់ហេតុ ខណៈ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ៕​


Share this article :

0 comments:

 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger