ខេត្តបន្ទាយមានជ័យ៖ រាវរកឃើញគ្រាប់មីន៦គ្រាប់ និងមីនតោន២គ្រាប់ ជាបន្តបន្ទាប់ ដែលគ្រាប់មីនទាំងនោះ ត្រូវបានគេកប់នៅក្រោមទ្រូងផ្លូវជាតិលេខ៥៦ ជិតប្រាសាទបន្ទាយឆ្មារ ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
លោក ដំ ចិត្រ មេបញ្ជាការអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ក្រុមហ៊ុន ស្ថាបនាផ្លូវជាតិលេខ៥៦ ពីព្រំប្រទល់ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ទៅកាន់ទីរួមខេត្តឧត្តរមានជ័យ ប្រវែង៨៤គ.ម និងបន្ថែមស្ថាបនាផ្លូវកាត់ក្បែរប្រាសាទបន្ទាយឆ្មារប្រមាណ១០គ.ម បានប្រើឧបករណ៍រាវរកឃើញគ្រាប់មីនប្រភេទ ប៉ម Z-២ ផលិតនៅសូវៀត ចំនួន៦គ្រាប់ ។ នៅថ្ងៃទី១០ ខែតុលា រកឃើញមីនតោន២គ្រាប់ទៀត ក្បែរនោះនៅ ដែលកប់ជម្រៅពី៣ទៅ ៤តឹក នៅពីក្រោមទ្រូងផ្លូវ ក្នុងភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
ចាប់តាំងពីបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៥៦ ខាងក្រុមហ៊ុន ដែលមានក្រុមរាវរកគ្រាប់មីន បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់រយគ្រាប់ តែគ្រាប់ទាំងនោះភាគច្រើនរកឃើញនៅអមសងខាងផ្លូវ វាខុសពីគ្រាប់មីនខាងលើ ដែលកប់នៅក្នុងដីកណ្ដាលទ្រូងផ្លូវរាប់ឆ្នាំ តែមិនផ្ទុះ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៦ គឺតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅឧត្តរមានជ័យ ជាអតីតសមរភូមិប្រយុទ្ធ។ ដូច្នេះផ្លូវនេះបានបន្សល់នូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន នៅរាយប៉ាយពេញផ្ទៃដី បង្កឲ្យមានការគ្រោះថ្នាក់ដល់មនុស្សនិងសត្វជាញឹកញាប់៕
ប្រភពពី ANN
4 comments:
www0627
diesel jeans
belstaff jackets
christian louboutin outlet
oakley sunglasses wholesale
76ers jerseys
ray ban sunglasses
true religion jeans
ugg outlet
true religion jeans
true religion jeans
aaa replica bags high quality replica handbags replica bags china
t4e49v2e04 c1e11i9e59 c0c23x7b79 d5n85c1u00 m1m80m6v33 b1w17y6h12
off white hoodie
supreme t shirt
kd 15
goyard outlet
off-white
curry shoes
goyard
kyrie 7 shoes
off white clothing
jordan outlet
Post a Comment