ទឹកជំនន់កំពុងយាយីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដា ខេត្តចំនួន ១៥ ទូទាំងប្រទេសកម្ពុជា។ មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយបង្ហាញថា ទឹកជំនន់បានបង្កឲ្យមនុស្សចំនួនជាង ១០០នាក់ស្លាប់ គិតត្រឹមថ្ងៃទី១២ ខែតុលា និងបណ្ដាលឲ្យប៉ះពាល់ដល់ស្រូវរបស់កសិករជាង ១សែនហិកតារ។
ផ្ទះរបស់ពលរដ្ឋនៅភូមិអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរងការលិចលង់ដោយសារទឹកជំនន់។ រូបថតថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣
មួយសប្ដាហ៍ចុងក្រោយនេះមានខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមានខេត្តប៉ៃលិន បាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ពលរដ្ឋមួយចំនួនចាត់ទុកថា ទឹកជន់ឆ្នាំនេះជាបណ្ដាសាធម្មជាតិ ព្រមានប្រទេសកម្ពុជា ឲ្យយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
"ភូមិខ្ញុំមិនដែលមានទឹកជន់ធំបែបនេះឡើយ"៖ នេះជាសម្ដីស្ទើរគ្រប់មាត់របស់អ្នកភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីសប្ដាហ៍មុន នៅពេលដែលកម្លាំងទឹកអាងកំពីងពួយ កំពុងជន់លិចស្រែចម្ការនិងផ្ទះសំបែងរបស់ពួកគាត់។
លើផ្លូវជាតិលេខ៥ ម្ដុំអូរតាគី ដែលរដូវប្រាំងធ្លាប់តែឃើញឡានដឹកទឹកលក់ និងធម្មតាធ្លាប់តែមានយានយន្តបើកបើមួយៗលឿន តែពេលនេះមានម៉ូតូជាច្រើនកំពុងវារគើមៗឆ្ពោះទៅមុខជម្នះនឹង កម្លាំងទឹកហូរ។ អ្នកដំណើរខ្លះរុញម៉ូតូដែលរលត់ម៉ាស៊ីនឆ្លងទឹក អ្នកខ្លះចងម៉ូតូលើត្រាក់ទ័រ អ្នកខ្លះទៀតយកម៉ូតូទៅផ្ញើនៅកន្លែងផ្ញើម៉ូតូនៅទីទួលខ្ពស់មួយ ដែលគេរៀបចំសម្រាប់ទទួលផ្ញើម៉ូតូក្នុងពេលទឹកជន់។ ឡានធំៗ មិនត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យឆ្លងកាត់កំណាត់ផ្លូវពីក្រុង បាត់ដំបង ទៅថ្មគោលទេ។ ក្មេងៗរត់ដេញគ្នាប្រសាច ភាគច្រើនដោះអាវ ស្លៀកខោខ្លី ប្រលែងលេងនឹងទឹកហូរត្រឹមជង្គង់នៅលើថ្នល់ជាតិ ចំណែកមនុស្សធំខ្លះ បង់សំណាញ់តាមទីវាលៗមុខផ្ទះអ្នកភូមិ។
អ្នកក្រុងបាត់ដំបង ដែលទើបរួចខ្លួនពីជំនន់ស្ទឹងសង្កែ មិនបានបីថ្ងៃស្រួលបួលផងនោះ ខ្លះជិះឡាន ខ្លះជិះម៉ូតូទៅមើលទឹកម្ដុំអូរតាគី។ បើមើលពីសំបកក្រៅ ទឹកជន់លិចភូមិអូរតាគី គ្រាន់តែជាការបង្កើតតំបន់ទេសចរណ៍លេងទឹកសម្រាប់អ្នកក្រុងបាត់ដំបង និងក្មេងៗកូនអ្នកភូមិប៉ុណ្ណោះ ប៉ុន្តែនៅលើផ្ទះកណ្តាលទឹកឯណោះវិញ មានមនុស្សចាស់មិនតិចនាក់ទេដែលកំពុងដកដង្ហើមធំនិងព្រួយចិត្ត។
ក្នុងចំណោមផ្ទះដែលលិចទឹកនៅភូមិអូរតាគី ផ្ទះរបស់ស្ត្រីវ័យជិត ៧០ឆ្នាំ ឈ្មោះ ថាប់ ប៉ាច មានសភាពប្លែកពីគេ។ ទឹកបានជន់លិចដីភូមិរបស់លោកស្រី ថាប់ ប៉ាច ជាង ១ម៉ែត្រ គឺដល់ត្រឹមរនាបផ្ទះ ពេលដែលទឹកលិចផ្ទះអ្នកភូមិដទៃជាងកន្លះម៉ែត្រ។ ដើម្បីងាយស្រួលចូលផ្ទះ គ្រួសារកសិករមួយនេះបានធ្វើស្ពានពីឫស្សីតូចមួយ មានទទឹងជាង ១តឹក និងបណ្ដោយជាង ២០ម៉ែត្រ ហើយដាក់ពាងទឹកចងបណ្ដែតខាងក្រោម។ ក្នុងផ្ទះដែលមើលធ្លុះពីមាត់ទ្វារដល់ជញ្ជាំងខាងក្រោយ គេឮសំឡេងក្មេងលាន់ទ្រហឹង ខ្លះយំ ខ្លះសើច កំពុងដណ្ដើមស្ករគ្រាប់ និងនំបុ័ងដែលអ្នកក្រុងបាត់ដំបង ទើបចែកឲ្យកន្លះម៉ោងមុន។
លោកស្រី ថាប់ ប៉ាច ញញឹមដាក់ភ្ញៀវទាំងមុខជូរ ហើយប្រាប់ថា មួយថ្ងៃពេញនេះគាត់មិនបានសម្រាកទេ ព្រោះជាប់មើលចៅខ្លាចពួកគេធ្លាក់ទឹក ហើយកូនៗរបស់គាត់ចេញទៅមើលស្រែនិងរកម្ហូប។ លោកស្រីរៀបរាប់ថា ស្រូវសូម៉ាលីប្រាំងដែលកំពុងផើមជាង ៣ហិកតាររបស់គាត់ ត្រូវទឹកជន់លិចបាត់អស់ ហើយតាំងពីលិចទឹកមក ប្ដីរបស់គាត់នៅឃ្លាំមើលស្រូវរហូតមិនព្រមត្រឡប់មកផ្ទះវិញទេ។ លោកស្រីបញ្ជាក់ថា គ្រោះធម្មជាតិលើកនេះកាចសាហាវជាងឆ្នាំណាៗទាំងអស់ វាបានបំផ្លាញឆ្នាំងបាយគាត់ទាំងមូល និងអាចនាំឲ្យឈ្មួញលក់ជីរឹបអូសដីស្រែរបស់ពួកគាត់ថែមទៀត។
លោកស្រីបន្តថា គ្រួសារគាត់មិនសប្បាយចិត្តនឹងអំណោយដែលអាជ្ញាធរយកចែកឲ្យតិចតួច នោះទេ តែពួកគាត់បែរជាកំពុងតែបារម្ភថា បើទឹកជន់រួច ហើយជួបគ្រោះរាំងស្ងួតដូចឆ្នាំមុនទៀត តើពួកគាត់នឹងរស់បែបណា?
ទន្ទឹមនឹងនេះ អ្នកភូមិអូរតាគី ម្នាក់ទៀតដែលជម្លៀសគ្រួសារមករស់នៅលើចិញ្ចើមថ្នល់ជាតិ លោក មួន រឿម ប្រាប់ថា អ្នកស្រែឆ្នាំនេះរងកម្មផ្ទួនៗជាប់គ្នា។ មុននេះមួយខែអ្នកស្រែខ្ចីលុយគេទិញប្រេងបូមទឹក និងទិញជីដាក់ស្រែពេលស្រូវមូរដើម ទឹកលិចបំផ្លាញស្រូវអស់។ លោកបន្តថា លោកមិនបានដឹងថា ទឹកភ្លៀងនៅខាងលើទំនប់អាងកំពីងពួយ ខ្លាំងឬខ្សោយយ៉ាងណាទេ តែទឹកជន់ឡើងលិចផ្ទះអ្នកភូមិ គឺកើតឡើង ១ម៉ោង បន្ទាប់ពីមេភូមិដើរប្រាប់ឲ្យពលរដ្ឋប្រយ័ត្នប្រយែងប៉ុណ្ណោះ។ លោកបន្ទោសថា អាជ្ញាធរជំនាញគួរតែសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយពីកម្លាំងទឹក និងលទ្ធភាពការពាររបស់ទំនប់។ ម្យ៉ាងទៀតទឹកជន់ឆ្នាំនេះ ជាសញ្ញាមួយប្រាប់ថា ដល់ពេលធម្មជាតិបំផ្លាញយើងវិញហើយ។
ទឹកជំនន់រដូវវស្សាឆ្នាំនេះចាប់ផ្ដើមតាំងពីដើមខែកញ្ញា។ ខេត្តរតនគិរី ជាខេត្តដែលរងគ្រោះមុនគេដោយជំនន់ទឹកភ្លៀង។ ទឹកបានហូរកាត់ផ្ដាច់ផ្លូវជាតិលេខ ៧៨ ដែលទើបសង់ថ្មី វាបានបំផ្លាញផ្ទះសំបែងរបស់ពលរដ្ឋ បំផ្លាញដំណាំកសិកម្ម និងបានបង្កឲ្យមនុស្សស្លាប់ ៤នាក់ទៀតផង។ បន្ទាប់មកគឺខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង ខេត្តកណ្ដាល និងខេត្តមួយចំនួនទៀត។
ចូលដល់ដើមខែតុលា ជំនន់ទឹកភ្លៀងបានវាយលុកខេត្តប៉ៃលិន ហើយកម្លាំងទឹកហូរខ្លាំងមិនធ្លាប់មាន វាយប្រហារលើផ្ទះនិងដីចម្ការអ្នកភូមិនៅស្រុកស្ទឹងកាច និងមួយផ្នែកនៃស្រុកកំរៀង ខេត្តបាត់ដំបង។ ពលរដ្ឋប្រាប់ថា ទឹកហូរខ្លាំងនេះជាលទ្ធផលនៃការកាប់បំផ្លាញព្រៃឈើនៅខេត្ត ប៉ៃលិន។ បន្ទាប់មកទឹកជន់ក៏បានជន់លិចខេត្តបាត់ដំបង ទាំងមូល និងបានបង្កឲ្យមនុស្សជាង ១៤នាក់ស្លាប់ គិតត្រឹមថ្ងៃទី១១ ខែតុលា។
ដើម្បីឆ្លើយតប មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងមន្ត្រីកាកបាទ ក្រហម បានចាត់ចែងគ្នីគ្នាចុះចែកអំណោយគ្រប់ខេត្តក្រុងដែលរងការលិច លង់។ ក្រុមមន្ត្រីដាក់អាវក្នុងខោចុះចែកប្រាក់ ចែកមី អង្ករ ត្រីខកំប៉ុង និងសម្ភារៈមួយចំនួនទៀត អមទៅដោយសារនយោបាយទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីទឹកលិចរបស់មេភូមិ។
គ្រប់ស្ថានីយទូរទស្សន៍ថតផ្សាយព័ត៌មានពីការលិចលង់ និងផ្សាយពីរឿងចែកស្បៀង។ ចំណែកឯអាជ្ញាធរជំនាញឧតុនិយម ធនធានទឹក និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ក៏នៅតែប្រកាន់យកទម្លាប់មិនសូវផ្ដល់ព័ត៌មានឲ្យអ្នកកាសែត និងពិបាកក្នុងការសុំយោបល់អប់រំ ដំបូន្មាន ចំណេះដឹងពីកិច្ចការគ្រោះមហន្តរាយ ដូចជាវិធីសង្គ្រោះមនុស្សលង់ទឹក វិធីសង្គ្រោះមនុស្សពស់ចឹក ឬការថែរក្សាសុខភាពអនាម័យសម្រាប់យកទៅផ្សព្វផ្សាយបន្តជូនពលរដ្ឋ ណាស់។
នៅលើគេហទំព័រគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាស្ថាប័នជំនាញក្នុងការរៀបចំគោលនយោបាយ និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ បានត្រឹមតែបង្ហោះសេចក្ដីជូនដំណឹងរបស់លោក ហ៊ុន សែន ដែលបញ្ជាឲ្យមន្ត្រីជួយពលរដ្ឋកាលពីទឹកជន់ឆ្នាំ២០១១ ប៉ុណ្ណោះ ហើយទឹកជន់ឆ្នាំនេះគ្រាន់តែរូបភាពមួយសន្លឹកក៏មិនឃើញដាក់បង្ហោះ ដែរ។ ទឹកជំនន់បានគំរាមកំហែងខ្លាំងតាំងពីឆ្នាំ២០០០។ ប៉ុន្តែគោលនយោបាយនិងនីតិវិធីក្នុងការទប់ស្កាត់គ្រោះមហន្តរាយ មិនសូវមានប្រសិទ្ធភាពនៅឡើយ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលរបស់អង្គការទន្លេបី ដែលធ្វើការងារផ្នែកកិច្ចការពារបរិស្ថាន លោក មៀច មាន យល់ថា រាជរដ្ឋាភិបាលបានបរាជ័យរួចទៅហើយ ក្នុងការការពារគម្របព្រៃឈើ ដើម្បីរក្សាលំនឹងបរិស្ថាន។ លោកបន្តថា ទឹកជំនន់ឆ្នាំនេះមិនមែនជាមូលហេតុទាំងស្រុងដែលបង្កមកពីការ បាត់បង់ព្រៃឈើនោះទេ តែរាជរដ្ឋាភិបាលត្រូវទទួលស្គាល់ថា គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការផ្ដល់ដីសម្បទាន និងការសាងសង់ទំនប់វារីអគ្គីសនី បានបំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រជាអ្នករងគ្រោះមុនគេ ដោយសារបញ្ហាប្រែប្រួលអាកាសធាតុ តែអ្នកដែលបំផ្លាញធម្មជាតិជាក្រុមឈ្មួញដែលមានលុយនិងមន្ត្រីដែល មានអំណាច។
របាយការណ៍របស់ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា ទឹកជំនន់ឆ្នាំ ២០១១ បានធ្វើឲ្យប៉ះពាល់ដល់ រាជធានី ខេត្ត ចំនួន ១៨ និងប៉ះពាល់លើ ប្រជាជនជិត ២ លាននាក់ស្មើនឹងជាង៣សែន គ្រួសារ។ ក្នុងនោះពលរដ្ឋ ជាង២៥០ នាក់បានស្លាប់ ដែលភាគច្រើនជាកុមារ ។ ដំណាំកសិកម្ម មានស្រូវ និង ដំណាំរួមផ្សំរាប់ម៉ឺនហិកតា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ ផ្លូវ ខេត្ត ផ្លូវលំ ប្រព័ន្ធធារាសាស្រ្ត សាលារៀន មណ្ឌលសុខភាព វត្តអារាម ផ្ទះសំបែងប្រជាជន បានរងការខូចខាត ដែល គិតតម្លៃជាទឹកអស់ប្រមាណ ៥០០ លានដុល្លារអាមេរិក។
មន្ត្រីសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនបន្ទោសថា ការកើនឡើងនៃកម្ដៅ និងគ្រោះទឹកជំនន់ឆ្នាំនេះ បណ្ដាលមកពីការវិនាសហិនហោចនៃព្រៃឈើ។ សង្គមស៊ីវិលបង្ហាញថា រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទូទាំងប្រទេសលើផ្ទៃដី ចំនួនជាង ២លានហិកតារដែលដីភាគច្រើនជាដីគម្របព្រៃឈើ។ ឈ្មួញឯកជនដែលទទួលសិទ្ធិបានកាប់ព្រៃលក់យកដីដាំកៅស៊ូ ដំឡូងមី និងដំណាំកសិឧស្សាហកម្មដទៃទៀត។ ក្នុងនោះដីព្រៃឡង់ ដែលព្រៃត្រូពិកនៅសេសសល់ធំជាងគេក្នុងតំបន់អាស៊ី ក៏ត្រូវរាជរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនឯកជនជាង ១សែនហិកតារ។ ដីព្រៃឈើនៅតំបន់ភូមិភាគឦសាន ឬតំបន់ទន្លេបី គឺទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង ក៏ត្រូវបានរដ្ឋាភិបាលផ្ដល់ដីឲ្យគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចចំនួន ៤៨គម្រោង ដែលទំហំព្រៃឈើធម្មជាតិស្មើនឹងជាង ១លានហិកតារ នឹងត្រូវគេកាប់រានដើម្បីយកធ្វើអាងស្តុកទឹកសម្រាប់ទំនប់ វារីអគ្គិសនី និងដំណាំកសិឧស្សាហកម្ម។
ទោះជាយ៉ាងណាក៏ដោយ កសិករនៅភូមិអូរតាគី ខេត្តបាត់ដំបង លោកស្រី ថាប់ ប៉ាច ប្រាប់ថា គាត់មិនសូវខ្វល់នឹងការបាត់បង់ព្រៃឈើនៅតំបន់ផ្សេងៗប៉ុន្មានទេ។ ប៉ុន្តែលោកស្រីគ្រាន់តែចង់ឲ្យផ្ទះខ្ទមតូចមួយរបស់គាត់មាន សេចក្ដីសុខប៉ុណ្ណោះ។ លោកស្រីបញ្ជាក់ថា អ្នកដែលត្រូវទទួលខុសត្រូវចំពោះបញ្ហាប្រែប្រួលអាកាសធាតុក្ដៅ ខ្លាំង ឬភ្លៀងខ្លាំងដើម្បីសម្រួលការរស់នៅល្អប្រសើរជូនពលរដ្ឋ គឺជាក្រុមមន្ត្រីដែលស៊ីប្រាក់ខែរាស្ត្រ និងឡើងកាន់អំណាចដោយសារសន្លឹកឆ្នោតរាស្ត្រ៕
from: http://www.rfa.org/khmer
5 comments:
www0528
coach outlet
coach outlet canada
ugg outlet
camel shoes
canada goose outlet
michael kors
coach outlet online
canada goose outlet
nike trainers
mulberry bags
air max 2019
christian louboutin outlet
authentic jordans
lacoste outlet
hermes handbags
moncler
coach factory outlet
curry shoes
golden goose sneakers
michael kors
cliquez ici Dolabuy Chloe vous pouvez essayer ceci jetez un œil ici voir ce site jetez un œil ici
a6s07l6r14 t1p18j1k40 z8l78b3b83 d9c04m9o91 p0m71l8e63 e9n90q6q16
off white hoodie
supreme t shirt
kd 15
goyard outlet
off-white
curry shoes
goyard
kyrie 7 shoes
off white clothing
jordan outlet
Post a Comment