រាជធានីភ្នំពេញ ៖ និស្សិតសាកលវិទ្យាល័យ មេគង្គកម្ពុជា ២ នាក់ ត្រូវបានសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលអូរឫស្សីទី៤ ឃាត់ខ្លួនខណៈដែលពួកគេបាន ដេញវាយកាប់ចាក់គ្នា ជាមួយគូជម្លោះ តាមដងផ្លូវសាធារណៈ យ៉ាងអនាធិបតេយ្យ កាលពីវេលាម៉ោង ៩និង១០ នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នៅតាមផ្លូវលេខ១៨២ កែងនិងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
និស្សិតដែលត្រូវឃាត់ខ្លួន មានឈ្មោះ ជ្រឹង រ៉ូស្សា អាយុ ២០ ឆ្នាំ ជាសិស្សពេទ្យឆ្នាំទី២ ស្នាក់នៅម្តុំផ្សារជិនជូរី និងម្នាក់ទៀតមានឈ្មោះ ម៉េង ស្រ៊ី អាយុ ២១ ឆ្នាំ ស្នាក់នៅម្តុំ ម៉ុងឌីយ៉ាល់ ជាសិស្ស ឆ្នាំទី១ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ ឈ្មោះ ជ្រឹង រ៉ូស្សា បានឲ្យដឹងថា មុនពេលកើតហេតុខ្លួន និងមិត្តភក្ដិបានជិះម៉ូតូម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-8012 ជិះដើរលេង។
ខណៈមកដល់ មុខវត្តឧណ្ណាលោម ក៏មានក្រុមក្មេងស្ទាវ មួយក្រុមទៀត មានគ្នាជាង ១០ នាក់ជិះម៉ូតូ៥ គ្រឿង បានហូតខ្សែក្រវាត់ វាយមកលើពួកគេ មិនដកដៃបណ្ដាលឲ្យ រងរបួស បែកមុខបែកមាត់។ ភ្លាមៗនោះពួកគេក៏បាន ទាញដាវមួយដើម ដេញកាប់តបវិញ រហូតផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ ដេញបង្ក្រាបតែម្តង៕
ប្រភពពី វត្តភ្នំ
Home
khmer news
និស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា បែកគំនិតប្រើដាវដេញកាប់ គូជម្លោះតាមដងផ្លូវ
និស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា បែកគំនិតប្រើដាវដេញកាប់ គូជម្លោះតាមដងផ្លូវ
Posted by photo 7 background picture Posted on 5:04 AM with 1 comment
Related Posts :

អង្គការសង្គមស៊ីវិល និស្សិត និង...

យុវជន១ក្រុមគ្រោងហែក្បួនដាក់ញ...

អ្នកគាំទ្របក្សប្រឆាំងតវ៉ាទាម...

ពលរដ្ឋរងគ្រោះដោយទឹកជំនន់បារម្...

ពលរដ្ឋនៅបន្ទាយមានជ័យជាង១ពាន់គ...

វត្តខ្មែរកាណាដាប្រមូលបច្ច័យជួយ...

ស្ថានភាពរស់នៅរបស់ពលរដ្ឋរងគ្រោ...

ព្រះមហាក្សត្រយាងចែកអំណោយដល់អ្ន...
1 comments:
t5q41o9i81 c9n74h2z28 a3u76k9l78 z8m67w6q85 b1e07a5l11 e1f11n8o72
Post a Comment