ស្ពាយ​​បង្វិច​​ដើរ​រក​​បង​ ស្រី​​គ្មាន​​គោល​ដៅ ដាច់​បាយ ៣ ថ្ងៃ​​ដួល​សន្លប់​​តាមផ្លូវ​


ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​​ដើរ​រ​​ក​​បង​ស្រី ពី​​ខេត្ត​​មួយ​​ទៅ​​ខេត្ត​​មួយ​​ជា​ច្រើន​​ថ្ងៃ យុវ​ជន​​ម្នាក់​​ដាច់​បាយ​ ​៣​ ថ្ងៃ​ បាន​​ដួល​សន្លប់ លើ​ផ្លូវ​​កៅ​ស៊ូ​មុខ​ផ្ទះ​​ប្រ​ជា​ពល​រដ្ឋ កាល​​ពី​​វេ​លា​​ម៉ោង ៧​​និង​​១៥ នា​ទី​​យប់​​ថ្ងៃ​ទី​​១១ ខែ​តុ​លា ឆ្នាំ​​២០​១៣ ក្នុង ​ភូមិ​​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ផ្អើល​ដល់​អ្នកស្រុក នាំគ្នា​មក​ចោមរោម​មើល ដោយ​នឹកស្មានថា មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

យុវជន​ដែល​គួរ​ឲ្យ​អាណិត​នោះ មានឈ្មោះ ខឿន សីហា អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឆក ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តសៀមរាប ឪពុកម្តាយ​បាន​ស្លាប់ ចោល​អស់ហើយ សព្វថ្ងៃ​រស់នៅ​ជាមួយ​បងស្រី​ឈ្មោះ ខឿន ផល្លី មានកូន​ម្នាក់ និង​មាន​ប្តី​ឈ្មោះ វាសនា​។ ដោយសារតែ មាន​ជីវភាព​ខ្វះខាត ថ្មីៗ​នេះ​បងស្រី​របស់​ឈ្មោះ ខឿន សីហា បាន​លក់​ដី​អស់ ហើយ​បាន​នាំ​ប្តី​ប្រពន្ធ រត់ចោល​ខ្លួន​បាត់​មិនដឹងថា​ទៅ​រស់នៅ​ឯណា​ទេ​។​ ​

រយៈពេល​ជាង​កន្លះ​ខែ​នេះ​ឈ្មោះ ខឿន សីហា បាន​ស្ពាយ​កាបូប ខោអាវ​ដើររក​បងស្រី ពី​ខេត្ត​មួយ​ចូល​ខេត្ត​មួយ តែ​រក​មិនឃើញ រហូតដល់​ព្រឹក​ថ្ងៃទី​១១ ខែតុលា បាន​សុំ​ឡាន​នីសា​ន់ ជិះ​ពី​ខេត្តបាត់ដំបង​មកដល់ ខេត្តកំពង់ឆ្នាំង គឺ​ដើររក​បងស្រី គ្មាន​គោលដៅ​ពិតប្រាកដ​ទេ ដាច់បាយ​រយៈពេល ៣ ថ្ងៃ រហូត​ដួលសន្លប់​តែម្តង​៕ ​
ប្រភពពី វត្តភ្នំ


Share this article :

0 comments:

 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger