ទោះបីជាស្ថានភាពទឹកជំនន់នៅតាមដងទន្លេមេគង្គ
មានការស្រកថយចុះជាបណ្តើរៗក្ដី
ប៉ុន្តែប្រជាជនមួយចំនួនមិនទាន់អាចវិលត្រឡប់ចូលផ្ទះរបស់ខ្លួន
បាននោះទេ។
ពួកគាត់ត្រូវបន្តរស់នៅលើទីទួលសុវត្ថិភាពជាបណ្តោះអាសន្នដដែល។
ប្រជាពលរដ្ឋជាច្រើនបានរៀបរាប់ពីស្ថានភាពលំបាកក្នុងការរស់នៅ
ដោយពួកគាត់ត្រូវជួបប្រទះនឹងការខ្វះខាតស្បៀងអាហារ
និងមានជំងឺជាច្រើន។
ស្ថានភាពរស់នៅរបស់ពលរដ្ឋរងគ្រោះដោយទឹកជំនន់
នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បួងឃ្មុំ ខេត្តកំពង់ចាម ថ្ងៃទី ១៣
ខែតុលា ឆ្នាំ២០១៣។
ទឹកនៅតាមដងទន្លេមេគង្គកាន់តែស្រក
ប្រជាពលរដ្ឋមួយចំនួនធំបានវិលត្រឡប់ទៅផ្ទះរបស់ពួកគាត់ជាបណ្តើរៗ។
ប្រជាពលរដ្ឋផ្សេងទៀតនៅខេត្តកំពង់ចាម បន្តរស់នៅលើទីទួលសុវត្ថិភាព
ដោយផ្ទះរបស់ពួកគាត់ទឹកមិនទាន់ស្រកផុត។
ប្រជាពលរដ្ឋរស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បួងឃ្មុំ
អ្នកស្រី ស្លេះ អាយសះ ជាជនជាតិខ្មែរ-ឥស្លាម មានប្រសាសន៍ថា
អ្នកស្រីមិនទាន់អាចរើឥវ៉ាន់ពីទួលសុវត្ថិភាពទៅនៅផ្ទះរបស់ខ្លួន
បាននោះទេ ពីព្រោះទឹកមិនទាន់ស្រកផុត ដូចនេះអ្នកស្រី
និងក្រុមគ្រួសារត្រូវបន្តនៅលើទីទួលបន្តទៀត។ អ្នកស្រីបន្តថា
តាំងពីមករស់នៅលើទីទួលមក អ្នកស្រីមិនអាចទៅរកស៊ី
ឬទៅស៊ីឈ្នួលគេបាននោះទេ។
អ្នកស្រីបន្ថែមថា គាត់ជួបការលំបាកជាច្រើន
ហើយថែមទាំងមានជំងឺទៀតផង ពីព្រោះអាកាសធាតុមិនសូវល្អ
ដោយសារចំហាយកម្ដៅពីតង់ខាងលើ៖ «ខ្ញុំអត់ដឹងដែរមូលហេតុ ប៉ុន្តែពេលវាក្តៅៗមកតែម្ដង។ នៅអ៊ីចឹងវាក្តៅ ទាំងចាស់ទាំងក្មេង ឈឺទាំងអស់។ ...អត់ទេ! អត់មានរកអីទេហ្នឹង»។
អ្នកស្រី ស្លេះ អាយសះ ឱ្យដឹងដែរថា កន្លងមកមានខាងអាជ្ញាធរខេត្ត
និងអង្គការបានចុះមកចែកជូននូវអំណោចមួយចំនួនដល់ពួកគាត់
ដើម្បីបំពេញសេចក្តីខ្វះខាតបានមួយចំណែក។
ចំណែកឯប្រជាពលរដ្ឋរស់នៅភូមិដដែលនោះ លោក ទិន អីទ្រេស
ក៏បានបង្ហាញពីការលំបាកក្នុងការរស់នៅ
ពីព្រោះលោកកំពុងតែមានជំងឺផ្តាយសាយធំ ហើយពិបាកមួយទៀត
ដោយសារលោកមានចិញ្ចឹមសត្វ ដូចនេះពិបាករកចំណីឱ្យពួកវាស៊ី៖ «ពិបាក
នឹងកន្លែង ពិបាកនឹងការហូបចុកហ្នឹងហើយ។
រឿងអ្វីផ្សេងទៀតដូចមិនមានការលំបាក ប៉ុន្តែពិបាកនឹងការហូបចុក
ថ្នាំពេទ្យអីហ្នឹង»។
ចំណែកឯប្រជាពលរដ្ឋរស់នៅឃុំទន្លេបិទលើ អ្នកស្រី ហួន ចន្ថា
ដែលទើបតែរើពីទីទួលសុវត្ថិភាពទៅស្នាក់នៅផ្ទះរបស់ខ្លួនវិញបាន
ចំនួន ២ថ្ងៃ បានឱ្យដឹងថា
ស្ថានភាពរស់នៅរបស់អ្នកស្រីនិងគ្រួសារនៅតែជួបការលំបាក
ដោយសារផ្លូវ និងបរិវេណផ្ទះរបស់អ្នកស្រី ទឹកមិនទាន់ស្រកផុត
ហើយកូនអ្នកស្រីចំនួន បីនាក់សុទ្ធតែឈឺទាំងអស់៖ «មកថ្នល់វាគោកហើយ លែងពិបាកជញ្ជូនមកពូអើយ! ឥឡូវមកនៅនឹងផ្ទះពិបាករស់នៅ នៅនឹងភក់ ឥឡូវពិបាកមែនទែន។ ឥឡូវ ផ្តាស់សាយផង ឈឺភ្នែកហ្នឹងផង»។
ឆ្លើយតបនឹងការត្អូញត្អែរបស់ប្រជាពលរដ្ឋខាងលើ
អភិបាលរងស្រុកត្បូងឃ្មុំ លោក រ៉ាន សុភា មានប្រសាសន៍ថា
ស្ថានភាពរបស់ប្រជាពលរដ្ឋដែលបានជម្លៀសដោយទឹកជំនន់នាពេលកន្លងទៅ
អាជ្ញាធរស្រុកតែងតែយកចិត្តទុកដាក់ជានិច្ច ពិសេសពាក់ព័ន្ធអនាម័យ
និងសុខភាព។ លោកបន្តថា
ពេលនេះមានប្រជាពលរដ្ឋមួយចំនួនធំបានវិលត្រឡប់ទៅលំនៅឋានរបស់ពួក
គាត់វិញហើយ។
ចំពោះបញ្ហាអនាម័យ និងសុខភាពនេះដែរ
ប្រធានមន្ទីរសុខាភិបាលស្រុកត្បូងឃ្មុំ លោក សាយ ហេង មានប្រសាសន៍ថា
ខាងមន្ទីរសុខាភិបាលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ
ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានទាំងនោះជាប្រចាំ៖ «នៅខាងស្រុករបស់ខ្ញុំនៅខាងទីទួលសុវត្ថិភាព ប្រជាពលរដ្ឋគាត់ត្រឡប់ទៅផ្ទះវិញភាគច្រើនហើយ នៅសល់តិចតួចទេហ្នឹងហើយ!
សល់តិចតួចទេ ហើយបុគ្គលិកយើងបានទៅជួបគាត់មើលមួយថ្ងៃ
២ដងកន្លែងទួលហ្នឹង។ មានបញ្ហាអី គាត់រាយការណ៍មក
យើងនឹងចុះធ្វើអន្តរាគមន៍»។
លោកបន្តថា ចំពោះប្រជាពលរដ្ឋ ដែលបានវិលត្រឡប់ទៅលំនៅឋានវិញ
គប្បីមានការប្រុងប្រយ័ត្នបន្ថែមទាក់ទងនឹងអនាម័យ
ហើយត្រូវពិសារទឹកឆ្អិនជាប្រចាំ
ពិសេសត្រូវមានការការពារពីមូសផ្សេងៗ
ព្រោះទឹកស្រកមិនទាន់ដាច់អាចមានមូសច្រើន។
ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនាពេលទឹកស្រកនេះ
អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ ក៏ធ្លាប់មានប្រសាសន៍ដែរថា
អាជ្ញាធរខេត្តនឹងតាមដានមើលពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋបន្តទៀត
ដើម្បីបង្កភាពងាយស្រួលដល់ពួកគាត់ក្នុងការរស់នៅ៕
7 comments:
شركة تنظيف مجالس بالجبيل
شركة تسليك مجارى بالجبيل
www0627
suns jerseys
nobis outlet
canada goose outlet
mulberry bags
cheap snapbacks
polo ralph lauren
uggs outlet
hornets jerseys
reebok trainers
nike shoes
nike jordans
louboutin shoes
yeezy sneakers
nike air max
michael kors outlet store
adidas nmd
coach outlet
air max 97
hermes belts
goyard bags
replica bags karachi replica evening bags replica nappy bags
straight from the source replica designer backpacks published here replica louis vuitton bags this replica gucci handbags
look at this web-site replica bags from china click this link here now Dolabuy Celine visit the website Bottega Veneta Dolabuy
replica goyard bags check these guys out w4u38l5z66 replica bags in pakistan zeal replica bags gucci replica handbags j4c81a5g88 replica bags delhi Visit Your URL z6d17x1o52 replica louis vuitton handbags replica bags vuitton
Post a Comment