ភ្នំពេញៈ អ្នកស្រីឧកញ៉ា ឈិន សុគន្ធារីហៅយាយក្រពើប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប (LAYIMEX HOLDINGS GROUP) មានទីស្នាក់ការស្ថិតនៅលើដី លេខ ០៤៦លប ផ្លូវលេខ ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃច័ន្ទ ទី១៤ តុលា២០១៣នេះ បានធ្វើការសំណូមពរ តាមរយៈសារព័ត៌មាន ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានអង្វរសើ្នសុំលោកនាយករដ្ឋមន្រ្តី មេត្តាកែសម្រួលអនុក្រឹត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១២ ដែលបានចេញ ដោយរដ្ឋាភិបាលអណត្តិទី៤ ដែលបានរំលោភច្បាប់ភូមិបាលនិងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជាយ៉ាងធ្ងន់ធ្ងរជាទីបំផុត និង បានធ្វើឲ្យរូបលោកស្រី បានបាត់បង់ដីកម្មសិទ្ធិចំនួនជាង ៣៤ ហិកតាដែលមានតម្លៃជាង ១០០ លានដុល្លាអាមេរិក រហូតទល់សព្វថ្ងៃនេះ ព្រមទាំងក្លាយខ្លួន ជាអ្នកទោស ហើយត្រូវគេតាមដេញចាប់ម្ចាស់ដាក់គុកព្រាត់ប្រាសកូនចៅយ៉ាងខ្លោច ផ្សារ។
នៅក្នុងលិខិតផ្ញើរជូនលោកនាយករដ្ឋមន្រ្តីរបស់លោកស្រីឈិន សុគន្ធារី ដែលកាសែតភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃច័ន្ទនេះ លោកស្រីឈិន សុគន្ធារី បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា៖ «នាងខ្ញុំត្រូវរាជរដ្ឋាភិបាលចេញអនុក្រឹត្យរំលោភច្បាប់ភូមិបាលនិង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារឹបអូសយកដីដែលនាងខ្ញុំ បានកាន់កាប់ដោយស្របច្បាប់ ព្រមទាំងបានបង់ពន្ធជូនរដ្ឋរួចទៅហើយ យកទៅឲ្យក្រុមហ៊ុនមួយទៀត។ នាងខ្ញុំធ្លាប់បានដាក់ពាក្យទៅអាជ្ញាធរដោះស្រាយវិវាទដីធ្លី ក៏ប៉ុន្តែមន្ត្រីនៃអាជ្ញាធរដោះស្រាយវិវាទដីធ្លីបានបដិសេធមិន ទទួលពាក្យបណ្ដឹងរបស់នាងខ្ញុំ ដោយលើកហេតុផលថាដីនេះរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យរួចហើយ។
ឥឡូវនេះ នាងខ្ញុំបានដាក់ពាក្យមកជូន សម្ដេច ដើម្បី សម្ដេចមេត្តាពិចារណាអនុក្រឹត្យនេះឡើងវិញ ក៏ប៉ុន្តែត្រូវបានមន្ត្រីខុទ្ទកាល័យសម្ដេចមិនទទួលពាក្យបណ្ដឹង ហើយរុញឲ្យទៅអាជ្ញាធរដោះស្រាយវិវាទដីធ្លីវិញ។ ការរុញទៅរុញមករបស់មន្ត្រីទាំងពីរស្ថាប័ននេះ បញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពី<ការមិនទទួលខុសត្រូវរបស់ ស្ថាប័នរដ្ឋ ព្រមទាំងរំលោភយ៉ាងកំរោលនៃរដ្ឋធម្មនុញ្ញមាត្រា ៣៥៖ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការ រដ្ឋ។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូម សម្ដេច មេត្តាអធ្យាស្រ័យដល់នាងខ្ញុំដែលបានជូនលិខិតសំណូមពរខាងក្រោមនេះ ដល់សម្ដេចតាមរយៈសារពត៌មាន។ នាងខ្ញុំសង្ឃឹមថា សម្ដេច និងពិនិត្យដោះស្រាយសំណូមពរនេះដោយយុត្តិធម៌ជាពុំខាន»៕
គួររម្លឹកថា អ្នកស្រីឧកញ៉ា ឈិន សុគុន្ឋារី អាយុ ៥៨ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ៣០ លានរៀលទៀត ពីបទ« ធ្វើឲ្យប៉ះពាល់លើកម្មសិទ្ធិសាធារណៈ» នៅលើដីស្របច្បាប់របស់គាត់ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងចេញដីកាបង្គាប់ឲ្យតាមចាប់ខ្លួនទៀតផងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
1 comments:
www0627
diesel jeans
belstaff jackets
christian louboutin outlet
oakley sunglasses wholesale
76ers jerseys
ray ban sunglasses
true religion jeans
ugg outlet
true religion jeans
true religion jeans
Post a Comment