អាជ្ញាធរស្រុកសូទ្រនិគម ដែលនៅចម្ងាយជាង ៣០គីឡូម៉ែត្រ ភាគខាងកើតពីទីរួមខេត្តសៀមរាប បានប្រើអំណាចទៅកាត់ផ្ដាច់ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ១ផ្ទាំងធំ ដែលដាក់តាំងនៅជិតការិយាល័យសុខាភិបាលប្រតិបត្តិស្រុក ហើយបានដឹកយកចេញពីកន្លែងដើម កាលពីយប់ថ្ងៃទី១៣ ខែតុលា កន្លងទៅ។
១៤-តុលា-២០១៣៖ សកម្មជនគណបក្សសង្គ្រោះជាតិ
នាំគ្នាសែងស្លាកសញ្ញាចេញពីសាលាស្រុកសូទ្រនិគម មករកកន្លែងថ្មី
ដើម្បីលើកតាំងជាបន្តទៀត។
សកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណ ២០០នាក់
បានលើកគ្នាទៅស្រែកតវ៉ានៅមុខសាលាស្រុកសូទ្រនិគម
កាលពីព្រឹកថ្ងៃច័ន្ទ ទី១៤ តុលា
ដើម្បីទាមទារឱ្យមន្ត្រីសាលាស្រុកនោះប្រគល់ស្លាកសញ្ញាគណបក្ស
១ផ្ទាំងមកឱ្យពួកគេវិញ។
ការលើកគ្នាទៅស្រែកទាមទារនោះ
បន្ទាប់ពីមានជនមិនស្គាល់មុខបានយកធូបអគ្គិសនីទៅកាត់ផ្ដាច់ជើង
ដែករបស់ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ១ផ្ទាំង ទំហំ ២ម៉ែត្រ
គុណនឹង ២ម៉ែត្រកន្លះ ហើយដឹកចេញទៅបាត់នៅពេលយប់
ក៏ប៉ុន្តែក្រោយមកគេដឹងថា
ស្លាកនោះបានយកទៅដាក់នៅក្នុងបរិវេណសាលាស្រុកសូទ្រនិគម។
ប្រធានក្រុមប្រឹក្សាស្រុកសូទ្រនិគម នៃគណបក្ស សម រង្ស៊ី គឺលោក ហេង
លី។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១៤ ខែតុលា ថា
ស្លាកសញ្ញានោះត្រូវជនមិនស្គាល់មុខកាត់ដឹកយកទៅនៅពេលយប់
បន្ទាប់ពីមន្ត្រីសាលាស្រុកបានទូរស័ព្ទប្រាប់មកលោកឱ្យទៅរុះរើ
ចេញជាច្រើនដងមក។
តំណាងរាស្រ្តមណ្ឌលសៀមរាប អ្នកស្រី កែ សុវណ្ណរតន៍
បានហៅសកម្មភាពកាត់ផ្ដាច់ជើងដែក
ហើយយកស្លាកសញ្ញាគណបក្សចេញទៅដោយក្រុមអាជ្ញាធរស្រុកសូទ្រនិគម
នោះ ថាជាអំពើលួច។
អ្នកស្រី កែ សុវណ្ណរតន៍ បានបញ្ជាក់ថា អាជ្ញាធរស្រុកសូទ្រនិគម
ធ្វើរបៀបនេះ គឺជាអំពើខុសច្បាប់
ហើយអ្នកស្រីនឹងដាក់ពាក្យប្ដឹងទៅតុលាការ៖ «ភាពមិនស្មើគ្នា
រវាងគណបក្សកាន់អំណាចនេះ ដែលលើកស្លាកប្រើប្រាស់រហូតដល់ប៉ាណូធំៗ
ដែលក្រុមហ៊ុនគេជួល ត្រូវបង់ថវិកាចូលជាតិ
គឺគណបក្សប្រជាជនប្រើប្រាស់តែឯង។
ហេតុអ្វីក៏មិនមានភាពត្រឹមត្រូវដូចគណបក្សដទៃទៀត។
អ៊ីចឹងអ្វីដែលបានធ្វើនៅថ្ងៃនេះ គឺខុសច្បាប់ទាំងស្រុង។
ខ្ញុំនឹងដាក់ពាក្យបណ្ដឹងដើម្បីជាការព្រមាន
ក៏ដូចជាការប្រាប់ទៅតំណាងផ្សេងៗទៀត
របស់គណបក្សកាន់អំណាចឱ្យបញ្ឈប់អំពើគំរាមកំហែង»។
អ្នកស្រី កែ សុវណ្ណរតន៍ បានបញ្ជាក់បន្ថែមថា
ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ មួយផ្ទាំងដែលដាក់នៅទីសាធារណៈ
ជិតការិយាល័យសុខាភិបាលប្រតិបត្តិស្រុកសូទ្រនិគមនោះ
គឺមិនមានអ្វីខុសច្បាប់ទេ
នៅពេលដែលស្លាកសញ្ញាគណបក្សដទៃទៀតអាចដាក់បាន។
វិទ្យុអាស៊ីសេរី មិនបានជួបជាមួយលោក ឌិត ដន ជាអភិបាលស្រុកសូទ្រនិគម ដើម្បីសុំការពន្យល់អំពីបញ្ហានោះបានយ៉ាងណាឡើយ។
ក៏ប៉ុន្តែអភិបាលរងស្រុកសូទ្រនិគម អ្នកស្រី ងិន ម៉ុម
បានមានប្រសាសន៍ថា ការកាត់ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ចេញនោះ
គឺជាបញ្ជារបស់លោកអភិបាលស្រុកតែម្ដង បន្ទាប់ពីប្រធាន
ការិយាល័យសុខាភិបាលប្រតិបត្តិស្រុកបានដាក់ពាក្យបណ្ដឹងឱ្យរុះរើ
ចេញ៖ «ដោយលោកអភិបាលស្រុក
បានធ្វើលិខិតជូនដំណឹងទៅគណបក្សសង្គ្រោះជាតិនោះហើយ
ថាឱ្យរើស្លាកនោះចេញ
ព្រោះពាក្យបណ្ដឹងរបស់ការិយាល័យស្រុកប្រតិបត្តិសូទ្រនិគមនេះ
គាត់ត្រូវការលើកស្លាកបង្ហាញសុខភាពប្រជាជននៅមុខកន្លែងគាត់។
អត់បញ្ហាទេ ប្រសិនបើគាត់ដាក់ពាក្យប្ដឹង
ក៏ដាក់ទៅមិនព្រួយបារម្ភទេ»។
អាជ្ញាធរស្រុកសូទ្រនិគម បានឱ្យដឹងថា ចាប់តាំងតែពីថ្ងៃទី២៥
ខែមិថុនា រហូតដល់ថ្ងៃទី៩ ខែតុលា
គឺគេបានជូនដំណឹងឱ្យគណបក្សសង្គ្រោះជាតិ
រុះរើស្លាកសញ្ញាចេញពីមុខការិយាល័យសុខាភិបាល
ប្រតិបត្តិស្រុកចំនួន ៣លើកមកហើយ។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលបានចាត់ទុកការប្រើ
អំណាចរបស់អាជ្ញាធរស្រុកសូទ្រនិគម
ទៅរុះរើស្លាកសញ្ញាគណបក្សសង្គ្រោះជាតិនោះ
គឺជាការមិនត្រឹមត្រូវទេ ពីព្រោះកន្លែងដាក់ស្លាកសញ្ញា
គឺជាដីសាធារណៈរបស់រដ្ឋដែលមិនចាំបាច់សុំការអនុញ្ញាតអ្វីឡើយ៕
6 comments:
supreme
nike air max
louboutin
lacoste online shop
bape clothing
christian louboutin shoes
nike air max
curry shoes
nike air max 97
moncler
yeezy outlet
jordan 12
yeezy boost
kd shoes
steph curry shoes
jordan 6
bape hoodie
yeezy
kd shoes
adidas yeezy
replica bags paypal accepted replica bags cheap replica bags los angeles
click this over here now buy replica bags you could check here dolabuy.ru Recommended Reading Dolabuy Gucci
replica bags from china replica hermes bags k2p67o1c74 replica bags nancy replica bags joy why not look here v4e83r7j70 replica bags 168 mall replica bags sydney replica gucci bag c8n48o3r55 replica bags china
s6o31l6m49 l5i03k1a24 u5b81k2x06 i3n50q5n92 h5a80o5k55 k0i36c3y41
Post a Comment