រក​ឃើញ​គ្រាប់មីន៨គ្រាប់ ​កប់​កណ្ដាល​ផ្លូវជាតិ​លេខ៥៦


ខេត្តបន្ទាយមានជ័យ៖ រាវ​រកឃើញ​គ្រាប់មីន៦គ្រាប់ ​និង​មីនតោន២គ្រាប់ ជាបន្តបន្ទាប់​ ដែលគ្រាប់មីនទាំងនោះ ត្រូវបានគេកប់​នៅ​ក្រោម​​ទ្រូង​ផ្លូវជាតិ​លេខ៥៦ ជិត​ប្រាសាទបន្ទាយឆ្មារ​ ទល់មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក។

លោក ដំ ចិត្រ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ថ្មពួក​ បាន​ឲ្យ​ដឹងថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ក្រុមហ៊ុន ​ស្ថាបនា​ផ្លូវជាតិ​លេខ៥៦ ពី​ព្រំប្រទល់​ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ទៅកាន់​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រវែង៨៤គ.ម និង​បន្ថែម​ស្ថាបនា​ផ្លូវ​កាត់​ក្បែរ​ប្រាសាទបន្ទាយឆ្មារ​ប្រមាណ១០គ.ម បាន​ប្រើ​ឧបករណ៍​រាវរក​ឃើញ​គ្រាប់មីន​ប្រភេទ ប៉ម Z-២ ផលិត​នៅ​សូ​វៀត ចំនួន៦គ្រាប់ ។ នៅ​ថ្ងៃទី១០ ខែតុលា រកឃើញ​មីនតោន២គ្រាប់​ទៀត​ ក្បែរ​នោះ​នៅ​ ដែលកប់​​ជម្រៅពី៣ទៅ ៤តឹក នៅពីក្រោម​​ទ្រូងផ្លូវ ក្នុងភូមិ​ស្រះ​ជ្រៃ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។

ចាប់តាំងពី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ៥៦ ​ខាង​ក្រុមហ៊ុន ដែលមាន​ក្រុម​រាវរក​​គ្រាប់មីន ​បាន​រកឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​រាប់រយ​គ្រាប់​ ​តែ​គ្រាប់​ទាំងនោះ​ភាគច្រើន​រកឃើញ​នៅ​អម​សងខាង​ផ្លូវ វាខុសពី​គ្រាប់មីន​ខាងលើ ​ដែល​កប់​នៅក្នុង​ដី​កណ្ដាល​ទ្រូងផ្លូវរាប់​ឆ្នាំ តែមិនផ្ទុះ​។
សូមបញ្ជាក់ថា ផ្លូវជាតិ​លេខ៥៦ គឺ​ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ ​ទៅ​ឧ​ត្ត​រ​មានជ័យ ​ជា​អតីត​សមរភូមិ​ប្រយុទ្ធ។​ ដូច្នេះផ្លូវនេះបាន​បន្សល់នូវ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន នៅ​រាយប៉ាយ​ពេញ​ផ្ទៃដី ​បង្ក​ឲ្យ​មានការ​គ្រោះថ្នាក់​ដល់​មនុ​ស្ស​និង​សត្វ​ជា​ញឹកញាប់​៕
ប្រភពពី ANN

Share this article :
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger