បុរស​ម្នាក់​ត្រូវ​ឆក់​ ខ្សែភ្លើង​ស្លាប់ ពេល​ទៅ​ត​ភ្លើង​ម៉ូ​ទ័​រ​បូមទឹក


ខេត្តកណ្តាល៖ បុរស​ម្នាក់​ត្រូវបាន​ខ្សែ​ឆក់​ស្លាប់​ពេល​ទៅ​ត​ភ្លើង​ម៉ូ​ទ័​រ​បូមទឹក កាលពី​ម៉ោង៩និង០៥នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ។
តាម​សម្តី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​បាន​បាត់​ជនរងគ្រោះ ហើយ​ក្រុមគ្រួសារ​បាននាំគ្នា​ដើររក​មើល ក៏​ឃើញ​ដេកស្លាប់​ជាប់​ម៉ូ​ទ័​រ​បូមទឹក និង​នៅ​ជិត​សាកសព​មាន​ដង្កាប់​មួយ​នៅ​ទីនោះ ។

លោក ព្រុំ សំណាង​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​បាន​ប្រាប់ថា សាកសព​ជនរងគ្រោះ​ឈ្មោះ ជា ប៊ុន​ណា​វុ​ធ ហៅ(ណុ​យ) អាយុ៥៣ រស់នៅ​ភូម ឃុំ​ខាងលើ មាន​មុខរបរ​លក់ដូ​រ​ក្នុង​ផ្សារ​គគីរ ។
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ ហើយ​បាន​បញ្ជាក់ថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតមែន និង​បានប្រគល់​សាកសព​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Share this article :
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger