ភ្នំពេញ: ក្នុងពិធីបង្សុកូល គោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ នៅទីស្នាក់ការកណ្តាល របស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៤តុលានេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា អាជ្ញាធរ មិនអនុញ្ញាតឲ្យគណបក្សប្រឆាំងរបស់លោក ទៅគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ នៅវិមានព្រះបរមរូប សម្តេចព្រះ នរោត្តម សីហនុ លើសួនច្បារ ខាងកើតវិមានឯករាជ្យ នៅរសៀលថ្ងៃនេះទេ។
លោក កឹម សុខា បន្តថា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ក៏អាជ្ញាធរ មិនអនុញ្ញាតឲ្យក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ ចូលក្នុងព្រះបរមរាជវាំង ដើម្បីចូលរួមប្រារព្ធព្រះរាជពិធីរម្លឹកខួបគម្រប់ ១ ឆ្នាំ របស់សម្តេចព្រះ នរោត្តម សីហនុ ផងដែរ។
លោក កឹម សុខា លើកឡើងថា អាជ្ញាធរ អះអាងថា ទាល់តែពិធីផ្លូវការ នៃការគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា រួចរាល់ ទើបគេអនុញ្ញាតឲ្យគណបក្សប្រឆាំង ទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ នៅទីតម្កល់ព្រះបរមរូប។
លោក កឹមសុខា បានប្រាប់អ្នកកាសែត ថា លោកនឹងដាក់លិខិតទៅអាជ្ញាធរ ដើម្បីស្នើសុំ ដឹកនាំគណៈប្រតិភូបក្សប្រឆាំង ទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ៕
___________________ប្រភពព័ត៌មានពី៖ CEN
2 comments:
my link pop over here look at more info go to this website check out the post right here Visit Your URL
Going Here my blog click for more info browse around this site official site blog
Post a Comment