ក្រុមយុវជនស្ម័គ្រចិត្ត មកពីសាកលវិទ្យាល័យនានា
បានជួបជុំគ្នាបង្ហាញ គោលជំហររបស់ខ្លួន ថា
នឹងទាមទារឲ្យតុលាការរាជធានីភ្នំពេញ
រកយុត្តិធម៌ដល់ពល រដ្ឋម្នាក់ដែលបានស្លាប់ដោយគ្រាប់កាំភ្លើងក្នុង
ព្រឹត្តិការណ៍ហិង្សា នៅក្បែរស្ពានអាកាសក្បាលថ្នល់
កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា
ជាថ្ងៃធ្វើមហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។
ក្រុមយុវជនស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យមួយចំនួន
ធ្វើសន្និសីទកាសែតដែលរៀបចំដោយយុវជនស្ម័គ្រចិត្តនៅថ្ងៃទី១៤
ខែតុលា ឆ្នាំ២០១៣ នារាជធានីភ្នំពេញ។
នៅក្នុងសន្និសីទកាសែតដែលរៀបចំដោយយុវជនស្ម័គ្រចិត្តនៅថ្ងៃទី ១៤ ខែតុលា យុវជន ហេង សំណាង បានថ្លែងថា កាលពីថ្ងៃទី១១ ខែតុលា ពួកគេបានដាក់លិខិតជូនដំណឹងរៀបចំពិធីសម្ដែងមតិនៅរមណីយដ្ឋានវត្ត ភ្នំ ហើយហែញត្តិទៅសាលាដំបូង ប៉ុន្តែមន្ត្រីពីសាលារាជធានីអះអាងថា ពួកគេមានកំហុសផ្នែករដ្ឋបាល មិនអាចទទួលយកលិខិតទាំងនោះបាន។
យុវជនដដែលបានបន្តថា ទោះជាយ៉ាងណាពួកគាត់នៅតែធ្វើពិធីនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះម្នាក់ដែលបានស្លាប់ និងជាង ២០នាក់ទៀតរងរបួស ក្នុងព្រឹត្តិការណ៍បិទផ្លូវស្ពានអាកាសក្បាលថ្នល់ច្បារអំពៅ នៅថ្ងៃធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
នាយកទីចាត់ការនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានបដិសេធថា សាលារាជធានីនៅពុំទាន់បានឃើញការស្នើសុំហែក្បួនរបស់ក្រុមយុវជន នោះទេ។ លោកថា បើមានការស្នើសុំលោកនឹងពិនិត្យសុំគោលការណ៍ពីថ្នាក់ដឹកនាំ។
កាលពីថ្ងៃទី១៧ ខែកញ្ញា អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមិន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) នៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតបន្ទាន់មួយនិងដោយឥតលំអៀងចំពោះករណីបាញ់សម្លាប់ ប្រជាពលរដ្ឋឈ្មោះ ម៉ៅ សុខចន្ទ និងករណីបាញ់ឲ្យរបួសប្រជាពលរដ្ឋប្រមាណ ២៤នាក់ទៀត ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល កាលពីយប់ថ្ងៃទី១៥ កញ្ញា ក្នុងអំពើហិង្សារវាងអ្នកតវ៉ាបក្សប្រឆាំង និងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានអាកាស និងសមត្ថកិច្ចដែលដាក់រនាំងលួសបន្លាបិទផ្លូវស្ពានអាកាសក្បាល ថ្នល់ច្បារអំពៅ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរបស់យុវជននេះ។ លោកបានលើកទឹកចិត្តឲ្យយុវជនបន្តធ្វើសកម្មភាពដើម្បីសង្គមរបៀបនេះ បន្តទៀត ដើម្បីដាស់សតិអារម្មណ៍ដល់យុវជននិងបញ្ញវន្តទូទាំងប្រទេស។ លោកថានេះជាការសម្ដែងសុឆន្ទៈរបស់យុវជន។
នៅថ្ងៃប៉ះទង្គិចរវាងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានអាកាសជាមួយ សមត្ថកិច្ចដែលដាក់រនាំងលួសបន្លាបិទផ្លូវស្ពានអាកាសក្បាលថ្នល់ ប្រជាពលរដ្ឋ ៦នាក់ ត្រូវបានចាប់ខ្លួន ដោយតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនា និងបទធ្វើឲ្យខូចខាតដោយចេតនា។
នៅថ្ងៃទី១១ ខែតុលា តុលាការបានប្រកាសដោះលែង ៤នាក់ ឲ្យនៅក្រៅឃុំ ប៉ុន្តែនៅសល់មនុស្ស ២នាក់ទៀតដែលមិនទាន់ដោះលែង។ ទាក់ទងការឃុំខ្លួនប្រជាពលរដ្ឋនៅសល់ពីរនាក់ក្នុងពន្ធនាគារនេះ នៅថ្ងៃទី១៤ តុលា មេធាវីការពារក្ដីរបស់ប្រជាពលរដ្ឋទាំងនោះ បានប្ដឹងទៅឧទ្ធរណ៍ដើម្បីជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូង រាជធានីនេះ៕
from:http://www.rfa.org/
2 comments:
coach outlet handbags
supreme clothing
michael kors outlet
cheapjordans
jordan retro
longchamp outlet
off white
balenciaga shoes
golden goose
nike epic react flyknit
longchamp bags
longchamp
cheap jordans
off white nike
supreme
kd 13
supreme new york
golden goose
moncler
yeezy
Post a Comment