ទិវា​​គ្រូ​​បង្រៀន​​នឹង​​ប្រារព្ធ​​ ធ្វើ​​នៅ​ទីលាន​​ ប្រជាធិប​​តេយ្យ​​ ថ្ងៃ​​ស្អែក​​ទោះបី​​អាជ្ញា​​ធរ​ហាម​​


សមាគម​​គ្រូ​បង្រៀន​​កម្ពុជា​​ឯករាជ​​របស់​លោក ​រ៉ុង ឈុន​ នៅ​តែ​​រក្សា​​ការ​​ប្រារព្ធ​​ពិធី​​ជួប​ជុំ​​នៅ​ទីលាន​​ប្រជា​ធិបតេយ្យ​​នៅ ​​ថ្ងៃ​អាទិត្យ​​ស្អែក​​នេះ​​បើទោះបី​ជា​​សាលា​រាជ​ធានី​ភ្នំពេញ​​មិន​ អនុញ្ញាត​​ក៏ដោយ។​ មនុស្ស ​៦០០​ នាក់​​ត្រូវ​គេ​អះអាងថា​​នឹងចូលរួម​​ក្នុង​ការ​​ប្រារព្ធ​​ទិវា​គ្រូ​បង្រៀន ​​អន្តរ​ជាតិ​​នេះ។​ ញត្តិ​​ទាមទារ​​ដំឡើង​​ប្រាក់​ខែ និង​​ទាមទារ​​ដោះស្រាយ​​បញ្ហា​​ជា​ច្រើន​ទៀត​​របស់​​គ្រូប​ង្រៀន​​នឹងដាក់​​ ជូន​ទៅ​​រដ្ឋាភិ​បាល​​ផង​ដែរ​។

ទោះបីជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ ក៏​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ​បាន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ប្រារព្ធ​ ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក រ៉ុង ឈុន ប្រធាន​សមាគម​នេះ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃនេះ​ថា ពិធី​នោះ​នឹងមាន​មនុស្ស​ប្រមាណ​ជា ៦០០ នាក់​ចូលរួម។

សូមបញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​កាលពី​ថ្ងៃទី៩តុលា​មិន​អនុញ្ញាត​ឲ្យ​សមាគម​ គ្រូបង្រៀន​ប្រារព្ធ​ពិធី​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ ដោយបាន​សំណូមពរ​ឲ្យ​សមាគម​នេះ​រៀបចំ​កម្មវិធី​នៅ​ទីស្នាក់ការ​សមាគម​វិញ។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បានផ្តល់​ហេតុផល​ថា ទិវា​គ្រូបង្រៀន​ពិភពលោក ជា​ទិវា​អន្តរជាតិ មិនមែនជា​សិទ្ធិផ្តាច់មុខ​របស់លោក រ៉ុង​ឈុន តែ​ម្នាក់ ដែល​ត្រូវ​ប្រារព្ធ​ទេ។

ម្យ៉ាងទៀត ចាប់ពីពេលនេះ​តទៅ អាជ្ញាធរ​កំពុងតែ​រវល់​នឹង​កិច្ចការពារ​សន្តិសុខ និង​កិច្ច​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​សម្ពោធ​វិមាន​ព្រះ​បរម​រូប និង​ព្រះ​រាជពិធី​រម្លឹក​ខួប​គម្រប់ ១ ឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ​បរម​រន​ត​កោដ្ឋ នរោត្តម សីហនុ នា​ថ្ងៃទី១៥តុលា។ ប៉ុន្តែ សម្រាប់​លោក រ៉ុង ឈុន នេះ​គ្រាន់តែ​ជា​លេស​របស់​អាជ្ញាធរ​ដើម្បី​រារាំង​ការជួបជុំ​តែប៉ុណ្ណោះ។ លោក​ពន្យល់ថា ទីលាន​ប្រជាធិបតេយ្យ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​សម្តែង​ មតិ ដូច្នេះ​អាជ្ញាធរ​មិនគួរ​ហាមឃាត់​ការសម្តែង​មតិ​ឡើយ។

ក្រៅពី​ការសម្តែង​មតិ សមាគម​គ្រូបង្រៀន​មួយ​នេះ​ក៏​ត្រៀម​ដាក់​ញត្តិ​ជូន​រដ្ឋាភិបាល​ផងដែរ។ បើតាម​លោក រ៉ុង ឈុន ញត្តិ​នោះ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជាច្រើន​ដូចជា ការទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ឲ្យ​ដល់​មួយ​លាន​រៀល​និង​អាច​បើក​ ប្រាក់ខែ​តាម​​ប្រព​ន្ធ័​ធនាគារ ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើពុករលួយ​ក្នុង​វិស័យ​អប់រំ និង​ការ​គោរព​សិទ្ធិសេរីភាព​របស់​គ្រូបង្រៀន​ជាដើម។


កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នករៀបចំ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​ដែល​មិន​ទទួលបាន​ការ​អនុញ្ញាត​ ច្បាប់​នោះបាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​រហូត​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ មួយ​ចំនួន។ ពិធី​ជួបជុំ​របស់លោក រ៉ុង ឈុន ស្អែក​នេះ​ក៏​ទំនងជា​មិនអាច​ចៀស​ផុតពី​ការប៉ះទង្គិច​គ្នា​ដែរ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ


More

បុរសជាប្តីវាយប្រពន្ធ ព្រោះតែខឹងមិនហៅថា “លោក”



អាម៉េរិក : សារព័ត៌មានបរទេសនានា បានចុះផ្សាយឲ្យដឹងថា បុរសម្នាក់រស់នៅ ក្នុងរដ្ឋ Pennsylvania ត្រូវបានចាប់ខ្លួន ដោយរងការចោទ ពីបទប្រើអំពើហិង្សាលើប្រពន្ធ ព្រោះតែនាងបដិសេធមិនហៅខ្លួនថា “លោក”។

បុរសជាប្តីឈ្មោះ Dan Kirby Kopp អាយុ៤៥ឆ្នាំ បានវាយប្រពន្ធ ដោយគិតថា នាងមិនគោរពខ្លួន នៅចំពោះមុខកូនៗ ហើយ គេត្រូវបានប៉ូលីសចាប់ និងត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ ដោយអនុវត្តទោសក្នុងគុក ១ឆ្នាំប៉ុណ្ណោះ ព្រមទាំង ផាកពិន័យ ៥០០ដុល្លារ និងហាមមិនឲ្យមានការទាក់ទងជាមួយប្រពន្ធឡើយ ។

តាមរយៈភស្តុតាង នៃការចាប់ខ្លួនត្រូវបានស្ត្រីជាប្រពន្ធ បានថតរូបភាព ដែលប្តីវាយ ដោយកាមេរ៉ាទូរស័ព្ទ របស់នាង៕

ផ្តល់សិទ្ទិដោយ៖ looking today.com
More

លោក Gary Stretch មនុស្សមានស្បែកយាបំផុត លើពិភពលោក


អង់គ្លេស៖ ខណៈដែលលោកអ្នក ធ្វើដំណើរទៅកាន់ Priceless London Wonderground ក្នុងប្រទេសអង់គ្លេស លោកអ្នកនឹងទទួលបានការទស្សនា ជាមួយនឹងមនុស្សចម្លែក ដែលកម្រនឹងបានឃើញពីមុនមក។
លោក Gary Stretch ត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានស្បែកយឺតដូចកៅស៊ូកង នៅលើពិភពលោក និងជាអ្នកលេងសៀករហស្សកម្មផងដែរ។ ជាមួយនឹងស្បែកឡើងយឺតរបស់ Gary Stretch លោកអាចធ្វើការសម្តែង ដោយយក ស្បែកកមកបិទបាំងមាត់ និយាយឲ្យចំលើដងខ្លួនរបស់គាត់ គឺសុទ្ធតែស្បែកដែលយាបំផុត ខុសពីមនុស្សទូទៅ ដោយទាញទៅណាក៏បានដែរ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖


ផ្តល់សិទ្ទិដោយ៖​ looking today.com
More

ពលរដ្ឋ​២៥​គ្រួសារ​នៅ​ស្រុក​អង្គរជ័យ​ខ្វះ​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ

១០-តុលា-២០១៣៖ ផ្ទះ​ស្ត្រី សង មិត្ត និង លោក សុង ពិការ​ទាំង ២​នាក់ ក្នុង​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត។


នៅ​គ្រា​ដែល​អ្នក​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង និង​ទន្លេ​នានា កំពុង​ដង្ហោយ​រក​ស្បៀង​ជួយ​បន្ទាន់ ប្រជាពលរដ្ឋ​ចំនួន ២៥​គ្រួសារ រស់​នៅ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត ដែល​ពុំ​បាន​ជួប​ប្រទះ​គ្រោះ​ទឹក​ជំនន់ ក៏​កំពុង​ត្រូវ​ការ​ស្បៀង​សង្គ្រោះ​បន្ទាន់​ដែរ។ តើ​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ទាំង​នោះ​ខ្វះ​ស្បៀង?

នៅ។ ពួក​គេ​ជា​គ្រួសារ​ពិការ​ទាំង ២​នាក់​ប្ដី​ប្រពន្ធ និង​មាន​កូន​ស្រី​ម្នាក់ ដែល​ទំនង​ខ្វះ​អាហារូបត្ថម្ភ។
ស្ត្រី​ពិការ​ដៃ​ស្តាំ ប្រើ​ដៃ​ឆ្វេង​ព​កូន​ស្រី ឲ្យ​ដឹង​ថា គាត់​ឈ្មោះ សង មិត្ត អាយុ ២៨​ឆ្នាំ។ គាត់​គ្មាន​ដី​កសិកម្ម​សម្រាប់​ដាំ​ដំណាំ និង​ធ្វើ​ស្រែ​ទេ។ ចំណែក​ប្ដី​ក៏​មិន​សូវ​មាន​សតិ​ល្អ​ដែរ ប៉ុន្តែ​មាន​កម្លាំង​រែក​ដី​យក​កម្រៃ​ឈ្នួល​ចិញ្ចឹម​គ្រួសារ។ ក្រុម​គ្រួសារ​គាត់​គ្មាន​លទ្ធភាព​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ភូមិ​បាន​ ទេ ទើប​គាត់​គ្មាន​ចំណូល​ក្រៅ​ពី​ដើរ​ស៊ី​ឈ្នួល​ធ្វើ​ស្រែ​ឲ្យ​គេ​នៅ​រដូវ​ វស្សា។ ឥឡូវ របរ​ស៊ី​ឈ្នួល​ធ្វើ​ស្រែ​ចប់​ហើយ គាត់​គ្មាន​ចំណូល​ឡើយ។ សព្វថ្ងៃ គាត់​ពឹង​អាស្រ័យ​លើ​អាហារ​ដែល​អ្នក​ភូមិ​ផ្តល់​អោយ៖ «គឺ​ប្ដី​ខ្ញុំ​ដើរ​រែក​ដី​តឹកៗ ដល់​រក​បាន យក​មក​អារ​ដើម​ដូង​ហ្នឹង អារ​យក​មក​ធ្វើ​ផ្ទះ​នៅ»។

ស្ត្រី​ដដែល​បន្ត​ថា កូន​ស្រី​គាត់​អាយុ​ជាង ១​ឆ្នាំ ប៉ុន្តែ​បាក់​ទឹក​ដោះ​ដោយសារ​គាត់​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់។ បច្ចុប្បន្ន អ្នក​ភូមិ​ជួយ​ផ្តល់​ទឹក​ដោះ​គោ​ឲ្យ​កូន​ស្រី​នោះ​បៅ និង​ជួយ​ឲ្យ​អង្ករ​មក​ឲ្យ​ក្រុម​គ្រួសារ​គាត់​បាន​ហូប​ខ្លះ។ ស្ត្រី​នោះ​បន្ត​ថា កន្លង​មក​គាត់​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។ គាត់​សុំ​តំណាង​រាស្ត្រ​ដែល​ជាប់​ឆ្នោត ដែល​គាត់​ទាំង ២​នាក់​ប្ដី​ប្រពន្ធ​បាន​បោះ​ឆ្នោត​ឲ្យ​រាល់​ដង​នោះ ជួយ​ដោះស្រាយ​ការ​លំបាក​របស់​គ្រួសារ​ពិការ​នេះ​ផង។ សព្វថ្ងៃ ក្រុម​គ្រួសារ​គាត់​មាន​តែ​អាជ្ញាធរ​ភូមិ និង​ញាតិ​ជិត​ខាង ជួយ​ឲ្យ​គាត់​បាន​រស់​នៅ និង​ឲ្យ​ខ្ចី​ប្រាក់​ពេល​មាន​អាសន្ន​ម្តង​ម្កាល៖ «ដាំ​វា​មិន​បាន​ហូប ហើយ​អត់​បាន​ដាំ​ផង មក​ដៃ​ខ្ញុំ​វា​ពិការ ដៃ​នោះ​ធ្វើ​អី​វា​មិន​កើត»។

បុរស​ពិការ​ទំនង​សរសៃ​ទាញ​ក្បាល និង​មាត់​បាន​ប្រាប់​ថា គាត់​ឈ្មោះ សុង អាយុ ៣៤​ឆ្នាំ ជា​ស្វាមី និង​ជា​ឪពុក​ទារិកា។ លោក​ថា គាត់​គ្មាន​ផ្ទះ​នៅ​សមរម្យ​ទេ ព្រោះ​គ្មាន​មុខ​របរ។ ក្នុង​រដូវ​ប្រាំង គាត់​ដើរ​ស៊ី​ឈ្នួល​រែក​ដី រដូវ​ស្ទូង​ស៊ី​ឈ្នួល​ដក​ស្ទូង។ ក្រោយ​ពី​សល់​ប្រាក់​ខ្លះ​ពី​ដើរ​ស៊ី​ឈ្នួល​ធ្វើ​ស្រែ គាត់​បាន​ជួល​គេ​ឲ្យ​អារ​ដើម​ដូង​បម្រុង​ធ្វើ​រនូត​ផ្ទះ ឯ​ស្លឹក​ដូង​យក​ធ្វើ​ជញ្ជាំង ហើយ​ញាតិ​ជិត​ខាង​ឲ្យ​ស័ង្កសី​ប្រក់​ដំបូល។ ចំណែក​ដី​គាត់​សង់​រោង គឺ​ម្តាយ​ក្មេក​ចែក​ឲ្យ​នៅ​បណ្ដោះ​អាសន្ន៖ «ខ្ញុំ ​ថា​ឲ្យ​គាត់​ឈ្នះ​ឆ្នោត​ទៅ ឲ្យ​គាត់​មក​មើល​ពី​ខ្ញុំ​សិន តើ​ជីវភាព​ខ្ញុំ​យ៉ាង​ម៉េច​វិញ? កុំ​ឲ្យ​ពិបាក​វេទនា​អី។ ផ្ទះ​ខ្ញុំ​អត់​មាន​អី​ទេ ដើរ​សុំ​គេ​អារ​ដើម​ដូង​ប៉ុណ្ណឹង ដើរ​សុំ​តែ​ពី​គេ សុំ​លុយ​គេ​បាន​មក​អារ​បន្តិច។ ឥឡូវ​អត់​មាន​រនាប អត់​មាន​អី​គ្រប់​មុខ»។

ចេញ​ពី​ផ្ទះ​នេះ ចូល​ទៅ​ជ្រៅ​បន្តិច ក្នុង​ភូមិ​ចំប៉ី បុរស​ម្នាក់​ពិការ​ជើង​ឆ្វេង កំពុង​លើក​ភរិយា​ដែល​ទន់​ដៃ​ជើង ឲ្យ​អង្គុយ​នៅ​ក្រោម​សំយាប​ស្លឹក​ត្នោត ដែល​ត​ពី​ផ្ទះ​ស្លឹក។ លោក​ប្រាប់​ថា ឈ្មោះ ខៀវ រឿន អាយុ ៥៩​ឆ្នាំ ឯ​ភរិយា​ឈ្មោះ អៀង ភាព អាយុ ៤៨​ឆ្នាំ។ គាត់​ជា​អតីត​យោធា​នៅ​កង​ពល​លេខ​៨៨១។ គាត់​ពិការ​ជើង​ម្ខាង ព្រោះ​ដើរ​ជាន់​មីន​ក្នុង​ពេល អ៊ុនតាក់ (UNTAC) មក​រៀប​ចំ​ការ​បោះ​ឆ្នោត​ដំបូង​នៅ​កម្ពុជា។

គាត់​មាន​កូន​ម្នាក់ បែក​មាន​គ្រួសារ ហើយ​បាត់​ដំណឹង​នៅ​គ្រា​ដែល​ភរិយា​គាត់​ពិការ​ទន់​ដៃ​ជើង (ជំងឺស្ត្រូក)។ លោក​បន្ត​ថា ម៉ោង​ជិត ៣​រសៀល​ទៅ​ហើយ គាត់​មិន​ទាន់​ដាំ​បាយ​ឲ្យ​ភរិយា​ទទួល​ទាន​ទេ។ លោក​ថា ពី​មុន​ភរិយា​គាត់​មាន​កាយ​សម្បទា​មាំទាំ។ ក្រោយ​កើត​ជំងឺ​ទន់​ដៃ​ជើង គ្រួសារ​គាត់​កាន់​តែ​មាន​ជីវភាព​ដុនដាប។ នៅ​រដូវ​វស្សា គាត់​ដើរ​ដាក់​ទ្រូ​ក្បែរ​ផ្ទះ​យក​ត្រី​លក់​ទិញ​អង្ករ។ រដូវ​ប្រាំង​វិញ គាត់​មិន​អាច​ចេញ​រក​ស៊ី​ក្រៅ​ផ្ទះ​បាន​ទេ ព្រោះ​គ្មាន​អ្នក​ថែ​ទាំ​ភរិយា ដែល​បត់​ដៃ​ជើង​មិន​ដឹង​ខ្លួន៖ «៤​ឆ្នាំ​ហើយ តាំង​ពី​ស្រែ​ភ្លឺ​អី ដើរ​ធ្វើ​ការ​ធ្ងន់ៗ​អី ធ្វើ​អត់​បាន​សោះ បើ​ធ្វើ​គឺ​ថា​ចេះ​តែ​ឈឺ​ហត់​អ៊ីចឹង។ 

សព្វថ្ងៃ រស់​នៅ​ដោយសារ​បង​ប្អូន​គេ​មើល​ឃើញ ជិត​ខាង​គេ​អាណិត​អាសូរ គេ​ចេះ​តែ​ឲ្យ​ហូប។ ក្រៅ​ពី​អ្នក​ភូមិ​ជួយ​ឧបត្ថម្ភ អត់​មាន​រក​អី​សោះ ព្រោះ​ឈឺ​ទាំង​២​នាក់ គឺ​ពឹង​តែ​លើ​បង​ប្អូន​គេ​ឲ្យ​ខ្លះ ហើយ​ធ្វើ​បាន​តិចៗ ដូច​ជា​ការងារ​នៅ​ផ្ទះ ធ្វើ​ទ្រូ បើ​មាន​ឈើ​ធ្វើ​គ្រែ​អី​ទៅ បើ​ក្រៅ​ពី​នោះ រក​ស៊ី​ឡើង​ខ្ពស់​ទាប​អី ធ្វើ​ផ្ទះ​ធ្វើ​សម្បែង​ធ្វើ​សំណង់​អី ទៅ​អត់​រួច​ដូច​ពី​មុន​ទេ ព្រោះ​ពី​មុន​ខ្ញុំ​ជាង​ផ្ទះ​ដែរ តែ​ដល់​ធ្លាក់​ខ្លួន​ឈឺ​ទៅ​វា ធ្វើ​ការ​ធ្ងន់​មិន​បាន ហើយ​គោ​ពពែ​អី​ពី​មុន​មាន​ដែរ ប៉ុន្តែ​ដល់​ឈឺ​ទាំងអស់​គ្នា​ទៅ លក់​ស៊ី​លក់​ចាយ​អស់​ទៅ»។

អាជ្ញាធរ​ភូមិ និង​ប្រជាពលរដ្ឋ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត អះអាង​ថា កង្វះ​ដី​កសិកម្ម និង​កង្វះ​កម្លាំង​ពលកម្ម បាន​ជំរុញ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ភូមិ​នេះ ២៥​គ្រួសារ ទីទ័លក្រ​ខ្លាំង គ្មាន​អាហារ​ហូប​ប្រចាំ​ថ្ងៃ និង ៤៦​គ្រួសារ​ផ្សេង​ទៀត អាច​រក​បាន ១​ថ្ងៃ សម្រាប់​រស់ ១​ថ្ងៃ។

មេ​ភូមិ​ចំប៉ី លោក កុល ចន្ថា ឲ្យ​ដឹង​ថា ក្នុង​ភូមិ​នោះ​មាន​ពលរដ្ឋ​រស់​នៅ ២៦៨​គ្រួសារ។ ឯ​ដី​កសិកម្ម​មាន ១៩៩៣​ហិកតារ។ គ្រួសារ​ទីទ័លក្រ​ខ្លាំង ភាគ​ច្រើន​អ្នក​មិន​មាន​កម្លាំង​ពលកម្ម​អាច​ចេញ​ទៅ​ធ្វើ​ការ​ក្រៅ​ភូមិ​បាន។ ចំណែក​អ្នក​ចំណាក​ស្រុក គឺ​មាន​ច្រើន ព្រោះ​ក្នុង​ភូមិ​នេះ បើ​គិត​ពី​ដី​កសិកម្ម​ជា​ដី​ទួល គ្មាន​ជីជាតិ និង​គ្មាន​ប្រភព​ទឹក​ក្នុង​ការ​ដាំ​ដំណាំ​រួម​ផ្សំ​បន្ថែម​ទៅ​លើ​ការ​ធ្វើ​ ស្រែ៖ «បញ្ហា​ការងារ​នេះ​ដែល​ថា​ដី​មាន​តែ ២០​អារ មាន​តែ​ម៉ែ​ហើយ​និង​ឪ ដល់​មាន​កូន ៥ ទៅ ៦​នាក់​ទៅ គ្មាន​អី​ស៊ី ឬ​មាន​បញ្ហា​អី​មួយ​ទៅ​វា​អាច​លក់​ដី​ហ្នឹង​ខ្លះ ហើយ​ពឹង​លើ​តែ​ដី​ហ្នឹង វា​ហូប​អត់​គ្រប់​ទេ»។

មេ​ភូមិ​ចំប៉ី បាន​នាំ​អ្នក​យក​ព័ត៌មាន បង្ហាញ​ពី​ស្ថានភាព​អ្នក​រស់​នៅ​ផ្សេង​ទៀត។
ស្ត្រី​មេម៉ាយ​នៅ​ក្នុង​ផ្ទះ​ធ្លុះធ្លាយ ប្រាប់​ថា ឈ្មោះ ផាន់ មុំ អាយុ ៤៨​ឆ្នាំ។ ប្ដី​គាត់​ទើប​ស្លាប់ បន្សល់​កូន​ប្រុស​ម្នាក់​អាយុ ១៣​ឆ្នាំ កំពុង​តែ​រៀន​ថ្នាក់​ទី​៥។ ស្ត្រី​ដដែល​បន្ត​ថា គាត់​មាន​ដី​ភូមិ និង​ដី​ស្រែ​តូច​មួយ។ គាត់​ក៏​បាន​ចិញ្ចឹម​សត្វ​មាន់​ទា តែ​គាត់​ចិញ្ចឹម​សត្វ​មិន​កប ព្រោះ​សត្វ​ចេះ​តែ​ងាប់។
បច្ចុប្បន្ន គាត់​បាន​ចំណូល​ពី​លក់​ផ្លែ​ដូង និង​ដើរ​ស៊ី​ឈ្នួល​លាង​ចាន និង​បោកគក់​ខោអាវ​ឲ្យ​គេ។ 

ចំណូល​ពី​ការ​ដើរ​ស៊ី​ឈ្នួល​នោះ គាត់​ឲ្យ​កូន​ទៅ​រៀន និង​ទិញ​អាហារ​ហូប។ គាត់​ធ្លាប់​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ម្តង​នៅ​ពេល​ខ្យល់​ព្យុះ​បោក​ផ្ទះ​ គាត់​ឲ្យ​រលំ៖ «គក់​ខោអាវ​គក់​ម្តង​អា​ណា​តិច​អ៊ីចឹង គេ​ឲ្យ ៥​ពាន់ ៦​ពាន់ បើ​ច្រើន​គេ​ឲ្យ ១​ម៉ឺន​អ៊ីចឹង​ទៅ ចេះ​តែ​ដើរ​គក់​តាម​ផ្ទះ​គេ​តែ​អ៊ីចឹង​ដែល​គេ​ហៅ»។
នៅ​មិន​ឆ្ងាយ​ពី​នោះ ផ្ទះ​ស្ត្រី កែវ ជន ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​សង់​ខ្ពស់​ពី​ដី។ ស្ត្រី​រូប​នោះ ឲ្យ​ដឹង​ថា គាត់​មាន​ប្ដី​ក៏​ដូច​ជា​អត់​ប្ដី ព្រោះ​ប្ដី​គាត់​ដើរ​តែ​ផឹក​ស្រវឹង​រាល់​ថ្ងៃ។ អ្នក​រក​ចំណូល​ចិញ្ចឹម​គ្រួសារ គឺ​រូប​គាត់​ម្នាក់​ឯង។ គាត់​បាន​បញ្ជូន​កូនៗ​ចូល​រៀន​គ្រប់​គ្នា ខ្លះ​ចប់​ទី​១២ ខ្លះ​កំពុង​រៀន។ ស្ត្រី​រូប​នោះ​បន្ត​ថា ដើម្បី​ឲ្យ​កូន​រៀន​ដល់​មហាវិទ្យាល័យ គាត់​បាន​លក់​ដី​កសិកម្ម​ស្ទើរ​អស់ ព្រោះ​តែ​ប្រាក់​ចំណូល​ពី​ការ​លក់​ស្រូវ​លក់​គោ មិន​អាច​សមាមាត្រ​នឹង​តម្លៃ​ទំនិញ ម្ហូប​អាហារ​នៅ​ក្នុង​ទីផ្សារ។

គាត់​សុំ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ជួយ​កូន​ស្រី​គាត់​ទទួល​បាន​ អាហារូបករណ៍ ចូល​រៀន​មហាវិទ្យាល័យ មិន​បង់​ប្រាក់ និង​សូម​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​តម្លៃ​ទំនិញ​ឲ្យ​មាន​តុល្យភាព​នឹង​ជីវភាព ​ប្រជាពលរដ្ឋ នៅ​តាម​ជនបទ​ដែល​រក​ចំណូល​ស្ទើរ​មិន​បាន​ប្រចាំ​ថ្ងៃ៖ «កាល ​មុន​មាន​ជីវភាព​គ្រាន់​បើ​ដែរ មាន​គ្រប់​មុខ​របស់​ខ្ញុំ​ដែរ​ហ្នឹង។ ដល់​ពេល​កូន​ខ្ញុំ​រៀន​យូរៗ ហើយ​ប្ដី​មិន​សូវ​ជួយ​រក​លុយ​រក​អី ចេះ​តែ​ផឹក​ចេះ​តែ​អ៊ីចឹង​អស់​រលីង​ទៅ។ លក់​ខ្ញុំ​ចេះ​តែ​លក់​ឲ្យ​កូន​ចាយ​រៀន​អ៊ីចឹង​ទៅ។ ឥឡូវ កូន​ខ្ញុំ​រៀន​ដល់ ស្រី​ប្រឡង​បាក់​ឌុប​ជាប់​ហើយ ហើយ​ស្រី​មួយ​ទៀត​ទើប​ទៅ​រៀន​ថ្នាក់​ទី​៩ ហើយ​មួយ​បង​នោះ រៀន​តែង​ការ​អ៊ីចឹង​ទៅ។ ខ្ញុំ​ឲ្យ​រៀន​ទាំងអស់​អ៊ីចឹង ខ្ញុំ​ក្រ​គ្មាន​អី​ទេ គ្មាន​បង​ប្អូន​ណា​ជួយ​ខ្ញុំ​ទេ គឺ​អត់​ទេ»។

នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​ខ្វះ​ដី​ដាំ​ដុះ រដ្ឋាភិបាល​អាណត្តិ​មុនៗ​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន ​ច្រើន​រយ​ក្រុមហ៊ុន។ ក្នុង​១​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​តិច​ជិត ១​ម៉ឺន​ហិកតារ៕
1. h101113ob.mp3 
_________________________
ប្រភពព័ត៌មានពី៖ RFA


More

ជនជាតិ អូស្រ្តាលីម្នាក់​ ប្រកាសលក់រូបថត ព្រះឆាយាល័ក្ខណ៍ នៃការថ្វាយព្រះភ្លើង សម្តេចតាមួយសន្លឹក ចំនួន ១ ម៉ឺនដុល្លារ



ភ្នំពេញ ៖ ជិតដល់ថ្ងៃខួបមួយឆ្នាំ នៃការយាងចូលព្រះទីវង្គត នៃព្រះបរមរតនកោដ្ឋ សម្តេចតា នាថ្ងៃទី១៥ ខែតុលា  ជាងថតរូបជំនាញជនជាតិអូស្រ្តាលីម្នាក់ បានប្រកាសលក់រូបថតព្រះឆាយាល័ក្ខណ៍ នៃការ ថ្វាយ ព្រះភ្លើងសម្តេចតាចំនួន១០០០០ដុល្លារ ដែលសំអាងថា រូបថតរបស់ខ្លួន បានផ្តិតនូវការបង្កប់មនោ សញ្ចេតនា យ៉ាងជ្រាលជ្រៅរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រី ចំពោះសម្តេចតា ។
ជនជាតិអូស្រ្តាលី លោក ដូក្លាស ប៊ីតធី អះអាងថា ចំណូលមួយផ្នែកនឹងត្រូវយកទៅផ្គត់ផ្គង់ សម្រាប់ការ បង្កើតនូវអង្គការក្រៅរដ្ឋាភិបាលថ្មីមួយ ដែលនឹងជួយបង្រៀនហែលទឹកដល់កុមារកម្ពុជា ។

លោក ដូក្លាស ប៊ីតធី គឺជាសិល្បករថតរូប សញ្ជាតិអូស្រ្តាលីម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទូទាំង ប្រទេសកម្ពុជា តាមរយៈរូបភាពដែលមានលក្ខណៈលំដាប់ពិភពលោក និងឲ្យពិភពលោកស្គាល់ ប្រទេស កម្ពុជាកំពុងបញ្ចេញនូវរូបភាព នៃវាលព្រះមេរុ ជាទីជួបជុំដែលសម្តេច សម្តេចយាយ និងនាយករដ្ឋមន្រ្តី បានថ្វាយព្រះភ្លើង ចំពោះព្រះបរមសពសម្តេចព្រះបាទ នរោត្តម សីហនុ ។
ព្រះឆាយាល័ក្ខណ៍មួយព្រះអង្គនេះ តំណាងឲ្យព្រះរាជអំណាច និងមហាមនោសញ្ចេតនាដ៏ជ្រាលជ្រៅ សម្រាប់ព្រឹត្តិការណ៍ទាំមូល ។ ព្រះឆាយាល័ក្ខណ៍នេះ មានទាំងការបញ្ជូលនូវសមាសសភាពមន្រ្តីរាជការ គណៈប្រតិភូអ្នកដឹកនាំសាសនា និងអ្នកតំណាងប្រជាជន ដែលមានវត្តមានគ្រប់ឋាន្តរស័ក្តិ ក្នុងទិដ្ឋាភាពដ៏ប្រត្យក្ស ។

លក្ខណៈពិសេសត្រង់ថា ស៊ុមសម្រាប់ដាក់រូបព្រះឆាយាល័ក្ខណ៍ នៃការថ្វាយព្រះភ្លើង ដល់ព្រះបរមសព សម្តេចតា មានគុណភាព និងប្រកបដោយវិជ្ជាជីវៈ ដែលមានអាចប្រៀបផ្ទឹមបាន និងត្រូវគេរៀបចំឲ្យ ក្លាយ ទៅជាកំណត់ត្រានៃមហាព្រឹត្តិការណ៍ ៦ សមរាប់រយឆ្នាំ ។  ព្រះឆាយាល័ក្ខណ៍ នឹងត្រូវបានផ្តិតក្នុងទំហំ ២ ម៉ែត្រ លើក្រដាសពណ៌ប្រាក់ រំលេចដោយកែវចរណៃដែលអាចរក្សាទុកបានយូរជាង២០០ឆ្នាំ ។ ព្រះ ឆាយាល័ក្ខណ៍ ដែលផ្តិតរូចហើយនឹងត្រូវបានចុះលេខ និងចុះហត្ថលេខារួមជាមួយលិខិតបញ្ជាក់ តាម ផ្លូវច្បាប់ ការដាក់ប្រកបជាមួយស៊ុមលំដាប់ពិភពលោក ។ ព្រះឆាយាល័ក្ខណ៍ និងរបស់ទាំងអស់ នឹងត្រូវ ផលិតក្នុងប្រទេសអូស្រ្តាលីដោយសម្ភារៈខ្នាតពិភពលោក ។
លោក ប៊ីតធី និយាយថា ភាពចងចាំ និងការប្រឹងប្រែង ដែលលោកមានដើម្បីសម្រេចបាន នៃរូបភាពនេះ និងសមិទ្ឋផលដែលសម្តេចតាបានធ្វើ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល បានធ្វើឲ្យទឹក ភ្នែកលោកស្រក់ ទោះបីទ្រង់បានយាងចូលទីវង្គតហើយក៏ដោយ ។

លោកបន្តទៀតថា ក្នុងកំឡុងពេលនៃការថតរូបនោះ នៅចំពោះបរិយាកាសនៃមហាព្រឹត្តិការណ៍ទាំងមូល ការបាញ់កាំភ្លើង១០១គ្រាប់ ដែលធ្វើឲ្យមានការញ័ររញ្ជួយនៅពេញរាជធានីភ្នំពេញ និងការបាញ់កាំជ្រួច យ៉ាងសម្បើម រួមជាមួយនឹងផ្សែងភ្លើង ទឹកភ្នែក និងការប្រមូលផ្តុំនៃប្រជាជន ។
លោកថា “ វាជាកិត្តិយសដ៏ធំធេង ក្នុងមួយជីវិតរបស់ខ្ញុំ ក្នុងការផ្តិតរូបថត ធ្វើជាសក្ខីភាពចំពោះការថ្វាយ មហាព្រះភ្លើងចំពោះព្រះបរមសពព្រះករុណា ដែលជាការសម្រេចចុងក្រោយអង្អស់ នៅក្នុងប្រវត្តិសាស្រ្ត នៃយុគសម័យដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក និងការរួមចំណែកទុក្ខ ដែលជាការបាត់បង់ របស់កម្ពុជា”។

ការថតរូបរបស់លោក ប៊ីតធី មានការទទួលស្គាល់យ៉ាងខ្លាំង ដោយផូស្កាតចំនួន ១០០០សន្លឹក ត្រូវបាន លក់ដាច់ក្នុងប្រទេសកម្ពុជា និង១០០០០សន្លឹកទៀត ត្រូវបានលក់ដាច់នៅទូទាំងពិភពលោក ជារៀងរាល់ ខែ ។

សូមជម្រាបថា ចំណូលដែលបានពីការលក់នឹងត្រូវដាក់បញ្ជូលសម្រាប់ ការបង្ហាញនូវរូបភាពដែលមាន ស៊ុមរបស់សម្តេច សម្តេចម៉ែ និងនាយករដ្ឋមន្រ្តី ក៏ដូចជាការរីកលូតលាស់អាជីវកម្មរបស់លោក ប៊ីតធី ដែល នឹងអាចជួយផ្សព្វផ្សាយ អំពីប្រទេសកម្ពុជាទៅកាន់ពិភពលោក ។ ចំណែកឯចំណូលមួយទៀត នឹងត្រូវ យកទៅផ្គត់ផ្គង់សម្រាប់ការបង្កើតនូវអង្គការក្រៅរដ្ឋាភិបាលថ្មីមួយ ដែលនឹងជួយបង្រៀនហែលទឹកដល់ កុមារកម្ពុជា ៕
_____________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday.com
More

គ.ជ.ប.បង្ហាញ​បញ្ជី​ ឈ្មោះ​អ្នក ​បោះ​ឆ្នោត​បណ្ដោះ​ អាសន្ន​ឆ្នាំ​២០១៣


អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា


គណៈកម្មាធិការ​ជាតិ​ រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បង្ហាញ​លទ្ធផល ​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​ បោះ​ឆ្នោត​ឆ្នាំ​២០១៣។ មន្ត្រី​ឃ្លាំ​មើល ​ការ​បោះ​ឆ្នោត រិះគន់​ចំពោះ​ប្រព័ន្ធ​ចុះ​ឈ្មោះ​ បោះ​ឆ្នោត​ដែល​រៀប ​ចំ​ឡើង​ដោយ គ.ជ.ប និង​ស្នើសុំ​ឲ្យ​មាន​ការ​កែប្រែ ទើប​អាច​ធានា​ ចំពោះ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ភាព​ត្រឹមត្រូវ។
  
ពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ​ចំនួន​ជាង ៦​ម៉ឺន ៨​ពាន់​នាក់ (៦៨.៦៨២​នាក់) បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១១ ខែ​តុលា។
លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ចេញ​ដោយ គ.ជ.ប នៅ​ថ្ងៃ​ទី​១២ ខែ​តុលា បង្ហាញ​ថា នៅ​រាជធានី​ខេត្ត​ទាំង​២៤ គ.ជ.ប បាន​កែ​តម្រូវ​ឈ្មោះ​ក្នុង​បញ្ជី​ឆ្នោត​ចំនួន​ជាង ៦​ពាន់​នាក់ (៦.៣៩៤​នាក់) និង​បាន​លុប​ឈ្មោះ​ក្នុង​បញ្ជី​ឆ្នោត​ចំនួន​ជាង ២​ម៉ឺន ២​ពាន់​នាក់ (២២.២៧៨​នាក់)។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ពន្យល់​ថា ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី ការ​លុប​ឈ្មោះ និង​ការ​កែ​តម្រូវ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ជា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ដែល​ត្រូវ​ធ្វើ​ឡើង​ជា​រៀង​ រាល់​ឆ្នាំ៖ «យើង​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​នេះ គឺ​ទី​១ ដក​ឈ្មោះ​ដែល​ត្រូវ​បាត់​បង់​សិទ្ធិ​ក្នុង​បញ្ជី​ឈ្មោះ​នៅ​តាម​ឃុំ​សង្កាត់ ហើយ​ទី​២ គឺ​កែ​តម្រូវ គឺ​ដោយសារ​តែ​ការ​កាត់​ឈ្មោះ ដោយ​ឃុំ​សង្កាត់​សរសេរ​ដោយ​ដៃ អ៊ីចឹង​ទេ មក​បញ្ចូល​ទិន្នន័យ​នេះ​ធ្វើ​ជា​បញ្ជី​ឲ្យ​គាត់​ពិនិត្យ​មើល ឲ្យ​គាត់​កែ​តម្រូវ គាត់​អត់​បាន​កែ​តម្រូវ​រហូត​ដល់​ពេល​បោះ​ឆ្នោត ឬ​ពេល​ណា​មួយ​ដែល​មក​មើល​បញ្ជី​គាត់​ដឹង​ឈ្មោះ​គាត់​មិន​ត្រឹមត្រូវ សរសេរ​អក្ខរាវិរុទ្ធ​ខុស គាត់​សុំ​កែ គាត់​កែ​តម្រូវ​រហូត​មក​ដល់​ថ្ងៃ​នេះ គឺ​បាន​ជាង ៦​ពាន់​នាក់»។

តាម​ការ​ប៉ាន់ស្មាន​របស់ គ.ជ.ប នឹង​មាន​មនុស្ស​ជាង ៣​សែន ៣​ម៉ឺន​នាក់ (៣៣៧.០៦៩​នាក់) ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី។ ប៉ុន្តែ លោក ទេព នីថា បញ្ជាក់​ថា អាច​នឹង​មិន​មាន​មនុស្ស​គ្រប់​ចំនួន​មក​ចុះ​ឈ្មោះ​ដូច​ការ​រំពឹង​ទុក​ទេ ដោយសារ​ទី​១ ការ​ចាប់​អារម្មណ៍​របស់​ពលរដ្ឋ​ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មាន​ កម្រិត និង​ទី​២ ខេត្ត​មួយ​ចំនួន​ត្រូវ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ ដែល​ធ្វើ​ឲ្យ​កន្លែង​ចុះ​ឈ្មោះ​ខ្លះ​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ។
កាល​បរិច្ឆេទ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៣ មាន​រយៈពេល ២០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា។

យ៉ាង​ណា លោក ទេព នីថា បញ្ជាក់​ថា បញ្ហា​ទឹក​ជំនន់​កំពុង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ពិនិត្យ និង​ចុះ​បញ្ជី​បោះ​ឆ្នោត។ លោក​បន្ត​ថា មាន​ឃុំ​សង្កាត់​ប្រមាណ ២០០ ក្នុង​ខេត្ត​ចំនួន​១០ ត្រូវ​រង​ផល​ប៉ះពាល់ ហើយ គ.ជ.ប នឹង​សម្រេច​លើក​ពេល​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បន្ថែម​យ៉ាង​ច្រើន ៣​ថ្ងៃ ក្នុង​មួយ​ឃុំ​សង្កាត់​ដែល​ប៉ះពាល់​នោះ។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ពិសេស​យុវជន​ទាំងអស់​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត និង​អ្នក​ដែល​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ។

នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា យល់​ឃើញ​ថា ប្រព័ន្ធ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ ដោយសារ​តែ​មាន​បញ្ហា​មិន​បាន​ធានា​ដល់​សិទ្ធិ និង​ភាព​ត្រឹមត្រូវ​នៃ​ឈ្មោះ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ លោក​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺ​សំខាន់​បំផុត​នៅ​ឆ្នាំ​បោះ​ឆ្នោត ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ហើយ​ថា ករណី​ដែល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឥឡូវ ហាក់​មិន​មាន​ន័យ​អ្វី​ទេ ដោយសារ​តែ​ដល់​ឆ្នាំ​បោះ​ឆ្នោត ស្រាប់​តែ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ប្រែ​ជា​ខុស មិន​អាច​ឲ្យ​ពួក​គាត់​បោះ​ឆ្នោត​បាន​ដដែល៖ «ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ ឆ្នោត​បច្ចុប្បន្ន មិន​អាច​ធានា​សិទ្ធិ​អ្នក​បោះ​ឆ្នោត​បាន​ខុស​ឈ្មោះ មាន​ការ​ខុស​ទិន្នន័យ ឬ​ការ​លុប​ឈ្មោះ​គេ​ចេញ​អ៊ីចឹង ការ​ប្រព័ន្ធ​នឹង​មាន​បញ្ហា អ៊ីចឹង​យើង​កំពុង​គិត​ថា ត្រូវ​ឲ្យ​យោបល់​ម៉េច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ហ្នឹង​ចេញ»។

បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​ឆ្នាំ​២០១២ មាន​អ្នក​ចុះ​ឈ្មោះ​ជាង ៩​លាន ៦​សែន​នាក់ សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ។ បញ្ជី​ឈ្មោះ​នេះ បាន​រង​ការ​រិះគន់​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង ដោយ​ចោទ​ថា​មាន​ភាព​មិន​ប្រក្រតី និង​បាត់​ឈ្មោះ​ប្រជាពលរដ្ឋ មាន​ឈ្មោះ​ស្ទួន ឬ​មាន​ឈ្មោះ​ជាតិ​សាសន៍​ដទៃ​អាច​មាន​សិទ្ធិ ឬ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជាដើម៕

More

How to add facebook widget to blogger

As you know, Facebook has been implemented by most of bloggers, and Facebook has created a great oportunity for us to increase number of loyal readers just by one click. So, have you got a cool Facebook fan page widget? If not, this tutorial would be for you. I will show you how to add facebook widget to blogger in a absolutely cool way with hover effect. You can see the demo here. And you can implement it for your blog also. What you need to do is following exactly the steps below:







Step 1: Add Jquery Javascripts plugin (if your blog is already added this plugin, you can skip this step)
  1. Go to Design / Templates  >>  Edit Templates  >>  Tick the expand widget templates box
  2. Find the tag </head>  (Press Ctrl + F to find it)
  3. Place this code right above the tag </head>
  4. <script src="https://ajax.googleapis.com/ajax/libs/jquery/1.6.1/jquery.min.js" type="text/javascript"></script>
  5. SAVE the templates
Step 2: Add Facebook widget code to blogger
  1. Go to Page Elements / Layout  >>  Add a Gadget  >>  HTML/Javascripts
  2. Place the code below into the content box
    1. <script type="text/javascript">
      //<!--
      $(document).ready(function() {$(".w2bslikebox").hover(function() {$(this).stop().animate({right: "0"}, "medium");}, function() {$(this).stop().animate({right: "-250"}, "medium");}, 500);});
      //-->
      </script>
      <style type="text/css">
      .w2bslikebox{background: url("https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcLkURmibP8uySz3pSv5YkR0SNM-xuMoLb7Yk2fK-RX_pnqxbBN9CNyI4B0RXDL94b2YBsmulctZ1YjFVfvSzu26_NoR_LSC_YYj9fUI3mmRgJm1vQI1ZI7SbhVFJ4kK7WW46eSRAKSlTM/s150/w2b_facebookbadge.pn") no-repeat scroll left center transparent !important;display: block;float: right;height: 270px;padding: 0 5px 0 46px;width: 245px;z-index: 99999;position:fixed;right:-250px;top:20%;}
      .w2bslikebox div{border:none;position:relative;display:block;}
      .w2bslikebox span{bottom: 12px;font: 8px "lucida grande",tahoma,verdana,arial,sans-serif;position: absolute;right: 6px;text-align: right;z-index: 99999;}
      .w2bslikebox span a{color: #808080;text-decoration:none;}
      .w2bslikebox span a:hover{text-decoration:underline;}
      </style><div class="w2bslikebox" style=""><div><iframe src="http://www.facebook.com/plugins/likebox.php?href=http%3A%2F%2Fwww.facebook.com%2Fpages%2FBlog-On-Blogspot%2F114178088675094&amp;width=245&amp;colorscheme=light&amp;show_faces=true&amp;connections=9&amp;stream=false&amp;header=false&amp;height=270" scrolling="no" frameborder="0" scrolling="no" style="border: medium none; overflow: hidden; height: 270px; width: 245px;background:#fff;"></iframe><span>/ <a href="http://www.blogonblogspot.com/">+Gadget</a></span></div></div>
  3. SAVE
More

Mashable Like Floating Social Bookmarking Widget For Blogger

Its been a while many got impressed with Mashable’s floating social bookmarking widget and many tried and came up with a wordpress plugin. But actually people forgot about creating a floating social bookmarking plugin for blogger. So here in this post, I am going to teach how to add floating social widget to your blogger/blogspot blogs.
Floating Social Bookmarking Widget for Blogger
Step 1: Navigate to Edit HTML from Blogger dashboard and check Edit Widget Template. Search for ]]></b:skin> and replace it with the below code
#sharebox {
background
-color:#FFFFFF;
border
-color:#C1CDCD;
border
-style:solid;
border
-width:1px;
left
:103px;
bottom
:40px;
margin
-top:10px;
position
:fixed;
width
:64px;
}
#sharebox .float {margin:7px}
.FBConnectButton_Text
{
font
-size: 8px;
padding
:2px 4px 3px !important;
}
]]></b:skin>
Step 2: This step involves inserting the widget functions into your template. Therefore, place the below code before <div class='post-header-line-1'/>
<b:if cond='data:blog.pageType == &quot;item&quot;'>
<div id='sharebox'>
<div class='float'><script src='http://tweetmeme.com/i/scripts/button.js' type='text/javascript'/></div>
<div class='float'><a href='http://www.facebook.com/sharer.php' name='fb_share' type='box_count'>Share</a><script src='http://static.ak.fbcdn.net/connect.php/js/FB.Share' type='text/javascript'/><div class='clear'/></div>
<div class='float'><a class='google-buzz-button' data-button-style='normal-count' href='http://www.google.com/buzz/post' title='Post on Google Buzz'/>
<script src='http://www.google.com/buzz/api/button.js' type='text/javascript'/></div>
<div class='float'><script src='http://www.stumbleupon.com/hostedbadge.php?s=5'/></div>
</div>
<a href='http://www.bloggermint.com/2010/06/mashable-like-floating-social-bookmarking-widget-for-blogger/'><font size='0.3'>Bloggermint</font></a>
</b:if>
Thats it and remember, the floating widget is visible only for blog post, so this widget won’t be visible on your blog homepage. If you need any customization on this widget, drop in your comments and you can also leave your questions at Bloggermint Answers
More
 
Support : Your Link | Your Link | Your Link
Copyright © 2013. bbc world - All Rights Reserved
Template Created by Creating Website Edited by Kompi Ajaib
Published by Mas Template Proudly powered by Blogger